ក្រុមហ៊ុន Oppo និង Xiaomi បានព្យាយាមបង្កើតនូវទូរស័ព្ទ ដោយមានកាមេរ៉ាលាក់នៅខាងក្រោមអេក្រង់អស់ជាច្រើនឆ្នាំ ក៏ប៉ុន្តែឥឡូវនេះក្រុមហ៊ុន ZTE បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ដែលអាចបំពាក់កាមេរ៉ានៅក្រោមអេងក្រង់ទូរស័ព្ទZTE Axon 20 5Gរបស់ខ្លួន។ បន្ថែមពីនេះ កាមេរ៉ាដែលនៅខាងក្រោមអេក្រងនោះគឺវាមិនបានធ្វើអោយមានប៉ះពាល់ដល់គុណភាពរូបនៅលើ display នោះទេ។

យ៉ាងណាមិញ បើគេកឡេកមើលមួយភ្លេត គេមិនអាចរកឃើញកាមេរ៉ាខាងមុខបាននោះទេ ដោយក្រុមហ៊ុន ZTE បានប្រើផ្ទៃខាងក្រោយ(background)ពណ៌ខ្មៅសម្រាប់ផ្នែកខាងលើនៃអេក្រង់ ដែលមានstatus និង notificationស្ថិតនៅកែ្បកាមេរ៉ាផងដែរ។ ទោះបីជាយ៉ាងណាក្តី រូបភាពដែលថតចេញកាមេរ៉ាSelfie របស់ទូរស័ព្ទ Axon 20 5G ពិតជាមិនបានបន្ថែមពណ៌ទៅលើរូប និងមានពន្លឺចាំខ្លំាងដែលធ្វើអោយរូបភាពមានកម្រិតច្បាស់ខ្សោយ បើជាមួយនឹងទូរស័ព្ទធម្មតា។

នេះជាកិច្ចខិតខំប្រឹងប្រែងមួយដែលក្រុមហ៊ុនបានព្យាយាមស្រាវជ្រាវដើម្បីបង្កើតនូវទូរស័ព្ទដែលអាចលាក់កាមេរ៉ានៅក្រោមអេក្រង់ទូរស័ព្ទ តែគុណរបស់វាគឺនៅមានកម្រិតនៅឡើយ។
Source: www.theverge.com
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube