ក្រុមហ៊ុនZoom បានក្លាយជាក្រុមហ៊ុនដែលល្បីជាងគេមួយ ដោយតម្លៃភាគហ៊ុនរបស់Zoom កើនឡើងជាង ៥០០ ភាគរយដែលមិនធ្លាប់មានពីមុនមក ដោយសារតែតម្រូវការធ្វើការងារពីចម្ងាយ និងរៀនតាមប្រព័ន្ធអនឡាញមានការកើនឡើងយា៉ងខ្លាំង។ ដោយឥឡូវនេះក្រុមហ៊ុនក៏កំពុងតែធ្វើបច្ចុប្បន្នភាព ទៅលើកុំព្យូទ័រលើតុនិងប្រព័ន្ធប្រតិបត្តិការ Android ដោយក្រុមហ៊ុនបានបន្ថែមមុខងារជាច្រើនដល់អថិតិជន។ សម្រាប់អ្នកប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទដៃ ពួកគេមានជម្រើសធ្វើការភ្ជាប់ជាមួយcloud ព្រមទំាំងអាចចូលមើលប្រវត្តិហៅ(call history)។ លើសពីនេះទៀត នៅប្រព័ន្ធប្រតិបត្តិការ Android, គេនឹងទទួលបានមុខងារពិសេសៗមួយចំនួនទៀតរួមមាន raising hands, giving feedback, text messagesនិងមុខងារសុវត្ថិភាពផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ ក្រុមហ៊ុនZoom មានគម្រោងចង់បង្កើតលក្ខណៈពេញលេញមួយ ដើម្បីប្រកួតប្រជែងដោយផ្ទាល់ជាមួយ Google និង Microsoft ខណៈដែលក្រុមហ៊ុនទំាំងពីរនេះ សុទ្ធតែមានកម្មវិធីប្រតិទិន អ៊ីម៉ែលនិង ផលិតផលសំភារៈផ្សេងទៀតសម្រប់videoconferencing។ ហេតុនេះបានជាក្រុមហ៊ុនZoom កំពុងតែង្រីកសេវាកម្មរបស់ខ្លួន ដោយចង់បង្កើតប្រព័ន្ធអ៊ីមែលនិងកម្មវិធីប្រតិទិននេះដែរ នេះបើយោងតាមរបាយការណ៍ថ្មីពីThe Information។

បន្ថែមពីមនេះ ក្រុមហ៊ុនបានធ្វើការបង្កើតប្រព័ន្ធអ៊ីម៉ែលរួចមកហើយ ដោយរំពឹងថានឹងអាចចាប់ផ្តើមសាកល្បងនៅដើមឆ្នាំក្រោយ។ កម្មវិធីប្រតិទិនហាក់ដូចជានៅឆ្ងាយ ហើយវាមិនច្បាស់ថាតើការអភិវឌ្ឍបានចាប់ផ្តើមនូវឡើយទេ ប៉ុន្តែគំនិតដែលចង់ពង្រីកសេវាកម្មបន្ថែមរបស់ក្រុមហ៊ុន គឺជាជម្រើសសម្រាប់រកប្រាក់ចំណូលបន្ថែមអោយក្រុមហ៊ុន ហើយនេះក៏ជាយុតិ្តសាស្រ្តមួយ ដើម្បីរក្សាប្រាក់ចំណូលនៅថ្ងៃខាងមុខ។ ម្យ៉ាងទៀត វាក៏អាចអោយZoom ប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនGoogle និង Microsoft បានពេញមុខពេញមាត់ផងដែរ។
Source: www.theverge.com
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube