យាន Zhurong របស់ប្រទេសចិនបានបញ្ជូនរូបភាពដំបូងរបស់វាពីផ្ទៃភពព្រះអង្គារបន្ទាប់ពីចុះចតនៅលើតំបន់ដ៏ធំមួយដែលមានឈ្មោះថា Utopia Planitia ។ យាននេះបានហោះចូលទៅក្នុងបរិយាកាសMartianកាលពីថ្ងៃសុក្រសប្តាហ៍មុន។

រូបភាពថ្មីដែលចេញផ្សាយដោយរដ្ឋបាលអវកាសជាតិចិន (CNSA) បង្ហាញថារ៉ូបូតទាំង ២ បានដំណើរការយ៉ាងរលូននូវជំហានដំបូងនៃការចុះចតរបស់ខ្លួន។ ហើយយានZhurong បានពន្លាតនូវផ្ទាំងថាមពលពន្លឺព្រះអាទិត្យ ដូចស្លាបទាំងបួននិងអង់តែនប្រាស្រ័យទាក់ទងដូចដែលបានឃើញពីកាមេរ៉ារបស់យាន។

បេសកម្ម Tianwen-1 ដែលបានទៅដល់គន្លងរបស់ភពអង្គារកាលពីខែកុម្ភៈគឺជាដំណើរលើកដំបូងរបស់ចិនទៅកាន់ភពនេះ។ រហូតមកដល់សប្តាហ៍មុនមានតែសហរដ្ឋអាមេរិកទេដែលអាចចុះចតនិងធ្វើប្រតិបត្តិការដឹកជញ្ជូនដោយជោគជ័យនៅលើភពក្រហម។ យានអវកាស Perseverance ថ្មីបំផុតរបស់ណាសាបានចុះចតកាលពីខែកុម្ភះនៅ Jezero Crater ចម្ងាយជាងមួយពាន់គីឡូម៉ែត្រពីទីតាំងចុះចតរបស់ចិននៅ Utopia Planitia ។ (អង្គការណាសាក៏ធ្លាប់បញ្ចូនយានអោយទៅចុះចតនៅតំបន់ Utopia Planitiaម្តងរួចមកហើយក្នុងឆ្នាំ ១៩៧៦។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports