ក្រុមហ៊ុនYouTube បានបញ្ចេញនូវមុខងារដ៏សំខាន់មួយសម្រាប់ជួយដល់គុណភាពដំណេករបស់អ្នកប្រើប្រាស់។ ខណៈដែលអ្នកប្រើប្រាស់ភាគច្រើនតែងតែមានទំលាប់គេងយប់ជ្រៅ ដោយសារពួកគេបន្តប្រើប្រាស់ទូរស័ព្ទសម្រាប់លេង Facebook ឬមើលវីដេអូក្នុង YouTube ជាដើម ដែលនេះអាចប៉ះពាល់ដល់ភ្នែក និងគុណភាពនៃដំណេករបស់ពួកគេ។

នៅលើកម្មវិធីYouTube អ្នកប្រើទំាងអស់អាចប្រើប្រាស់មុខងារនេះដើម្បីគ្រប់គ្រងពេលវេលា ដែលពួកគេចំណាយលើការមើលYouTube ដោយគ្រាន់តែចូលកាន់កម្មវិធី YouTube, រួចចុចលើ Profile ដែលស្ថិតនៅជ្រុងខាងស្តាំ ផ្នែកខាងលើនៃទូរស័ព្ទ។ ពេលនោះយើននឹងឃើញមានពាក្យថា “Time Watched”។ វានឹងលោតផ្ទាំងពត៌មាន ដែលយើងបានប្រើប្រាស់ក្នុងរយៈេពល៧ថ្ងៃចុងក្រោយ។ នៅខាងក្រោមផ្ទាំងពត៌មាននោះ យើងនឹងឃើញមានជម្រើសថា “Remind me when it’s bedtime” ដែលយើងអាចធ្វើការកំណត់ពេលវេលាចូលគេង ហើយមុខងារនេះវានឹងដាស់រំលេឹកយើងពេលដែលយើងកំពុងតែប្រើប្រាស់កម្មវិធី YouTube តាមអ្វីដែលយើងបានកំណត់អោយ។ ម្យ៉ាងទៀត យើងក៏អាចបន្ថែមជម្រើសមួយទៀតមនោះគឺ Wait for the video to finish to show the reminder ដែលជម្រើសនេះ វានឹងធ្វើការដាស់រំលឹង បន្ទាប់ពីយើងមើលេវីដេអូរហូតដល់ចប់។

យ៉ាងណាមិញ មុខងារនេះអាចចូលរួមចំណែកជាវិជ្ជមានដល់ការប្រើប្រាស់ថ្មរបស់ទូរស័ព្ទ។ ដោយសារតែការប្រើប្រាស់ថាមពលថ្មរបស់ស្មាតហ្វូនភាគច្រើនគឺសម្រាប់តែពន្លឺអេក្រង់។ បន្ថែមពីនេះ វាក៏នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ក្នុងការគេងអោយបានគ្រប់គាន់ នឹងកាត់បន្ថយហានិភ័យចំពោះភ្នែក ខណៈដែលពួកគេតែងតែមើលទូរស័ព្ទរហូតដល់យប់ជ្រៅ។
Source: www.somagnews.com
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube