បន្ទាប់ពីការចេញផ្សាយនៅក្នុងប្រទេសឥណ្ឌាកាលពីចុងឆ្នាំមុន និងការដាក់បែតារបស់អាមេរិកនៅដើមឆ្នាំ ២០២១ យូធ្យូបកំពុងពង្រីកភាពអាចរកបាននៃកម្មវិធីShorts ដែលមានលក្ខណៈនឹង TikTok។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់នៅអាចប្រើប្រាស់កម្មវិធីនេះរហូតទៅ ១០០ ប្រទេស។ ជាមួយនឹងសេចក្តីប្រកាសថ្ងៃនេះក្រុមហ៊ុនកំពុងផលិតឧបករណ៍ទាំងនោះយ៉ាងទូលំទូលាយមានន័យថា អ្នកទំនងជានឹងឃើញ និងលេងកម្មវិធីShortsនេះបានកាន់តែច្រើនឡើងនៅលើវេទិកា។ ។

ការឱបក្រសោបយកវីដេអូខ្លីៗរបស់យូធ្យូបកើតឡើងនៅពេលដែល TikTok ពង្រីកខ្លួនអោយកាន់តែដូចជាយូធ្យូបបន្តិច។ នៅដើមខែកក្កដាក្រុមហ៊ុននេះបន្ទាប់ពីសាកល្បងរយៈពេលជាច្រើនខែបានផ្តល់ឱ្យអ្នកប្រើប្រាស់ទាំងអស់នូវសមត្ថភាពថតឈុតខ្លីរហូតដល់ ៣ នាទី ដែលកាលពីមុនវីដេអូមានត្រឹមតែ៦០ វិនាទីទេ។  TikTok បាននិយាយថាគោលដៅរបស់ក្រុមហ៊ុនគឺផ្តល់អោយអ្នកច្នៃប្រឌិតនូវភាពបត់បែនកាន់តែច្រើនជាពិសេសសម្រាប់អ្នកដែលធ្វើម្ហូបនិងបង្រៀនសម្រស់។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports