Progressive Web App គឺជាកម្មវិធី youtube ដែលយើងអាចតំឡើងនៅលើ window រឺ mac ដូចជា Browser ហើយយើងអាចចូលទៅកាន់ youtube ដោយចុចលើកម្មវិធីដោយងាយស្រួល និងរហ័យ ដោយមិនចាំបាច់វាយបញ្ចូលអាស័យដ្ឋានគេហទំព័រ។
បច្ចុប្បន្ននេះសេវាកម្ម Google មួយចំនួនតូចសព្វថ្ងៃនេះកំពុងមានជា កម្មវិធី Progressive Web Apps ហើយដើម្បីទស្សនាវិដេអូ ស្តាប់តន្ត្រី និងមើលខ្សែភាពយន្តនានា នោះគេហទំព័រ YouTube គឺជាវេបសាយដ៏ល្បីដែលមនុស្សជាច្រើនទូទាំងពិភពកំពុងប្រើប្រាស់ ហើយបច្ចុប្បន្ននេះ Youtube បានអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងអស់អាចដំឡើងទៅជាកម្មវិធី PWA ដើម្បីអោយដំណើរការកាន់តែឆាប់រហ័យ និងងាយស្រួលក្នុងការប្រើប្រាស់ជាងមុន។
ការគាំទ្រកម្មវិធី Progressive Web App សម្រាប់ YouTube.com បានបន្ថែមរយៈពេលពីរបីថ្ងៃមកហើយ។ នៅក្នុង Chrome អ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ សញ្ញាចុចបីដែលស្ថិតនៅជ្រុងខាងលើផ្នែកខាងស្តាំ បន្ទាប់មករកពាក្យថា install youtube រួចចុច install ជាការស្រេច។
បន្ទាប់មកអ្នកនឹងឃើញLogo Youtube ពណ៌ក្រហមដ៏ធំមួយនៅលើ app launcher ដើម្បីងាយស្រួលចូលទៅកាន់ Youtube សម្រាប់អ្នកប្រើប្រាស់ Window ដោយមិនចាំបាច់វាយ Website Adress ទៀតនោះទេ ។
ការតំឡើងគេហទំព័រសំខាន់នេះចូលរួមជា PWAs សម្រាប់ YouTube Music (ខែតុលាឆ្នាំ ២០១៩) និងYouTube TV (មករា ២០២០) ទន្ទឹមនឹងនេះនៅមានគេហទំព័រហ្គូហ្គលផ្សេងទៀតរួមមាន៖ Google Stadia, Duo rolling out web group calls, Chat rolling out, Drive និង Google Photos ជាដើម។
ប្រភព៖ 9to5google
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia