YouTube បានបន្ថែមមុខងារ clipping
YouTube បានបន្ថែមមុខងារ clipping ដែលអនុញ្ញាតអោយអ្នកកាត់យកខ្លីបខ្លីៗបាន

Written by Dorn Visal

01/29/2021

ក្រុមហ៊ុន YouTube បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាគេហទំព័រ YouTube កំពុងធ្វើការលើមុខងារ clip ដែលនឹងអនុញ្ញាតឱ្យអ្នកបង្កើត និងអ្នកមើលទាញយកវីដេអូខ្លីៗ និងការផ្សាយផ្ទាល់សម្រាប់ចែករំលែកនៅលើអ៊ីនធឺណិត។

យោងតាមលោក Jensen ដែលជាអ្នកគ្រប់គ្រងម្នាក់នៅក្រុមហ៊ុន Youtube បាននិយាយថាគេហទំព័រ YouTube ធ្លាប់ធ្វើការសាកល្បងមុខងារ clip ក្នុង “limited alpha” ហើយនៅពេលនេះក្រុមហ៊ុនអាចបង្កើតបានមុខងារ Clip នេះតាមរយៈកម្មវិធី Youtube ឬនៅលើគេហទំព័រហើយ។ លោក Jensen ក៏បាននិយាយថាសម្រាប់កម្មវិធី iOS នឹងមកដល់ឆាប់ៗនេះ។

មុខងារ clipp នៅលើ YouTube ដំណើរការយ៉ាងរលូនដោយអ្នកមើលអាចជ្រើសរើសប៊ូតុង “Clip” ដែលតំណាងដោយរូបសញ្ញាកន្ត្រៃមួយ និងប៊ូតុងមេដៃចុះក្រោមនៅក្រោមវីដេអូដែលបានផ្តល់ឱ្យ។ បន្ទាប់មកអ្នកអាចរំកិលវីដេអូដើម្បីជ្រើសរើសផ្នែក ហើយកែសំរួលឈុតណាមួយតាមរយៈ Penel ដែលនៅខាងស្តាំនៃវីដេអូ។ មុខងារ Clip នេះអាចមានរយៈពេលខ្លីបំផុតត្រឹម ៥ វិនាទី ដល់ ៦០វិនាទី។


credit image: digitalmusicnews

ប្រភព៖ theverge
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …