យូធ្យូបកំពុងនាំមកនូវមុខងារដែលអ្នកប្រើប្រាស់iOSតែងតែរង់ចាំជាយូរណាស់មកហើយននោះគឺមុខងារ picture-in-picture។ រាល់អតិថិជនដែលបានប្រើប្រាស់ទិញPremiumនឹងមានសិទ្ធិប្រើប្រាស់មុខងារថ្មីនេះមុនគេ ក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញ យូធ្យូបបាននិយាយថាខ្លួនគ្រោងនឹងបើកដំណើរការ មុខងារPiPនេះ សម្រាប់អ្នកប្រើប្រាស់ iOS ទាំងអស់នៅសហរដ្ឋអាមេរិក។

អ្នកនាំពាក្យយូធ្យូបបានប្រាប់សារពត៌មានEngadget ថា“Picture-in-Pictureនឹង អនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលវីដេអូយូធ្យូបក្នុងឧបករណ៍ដែលមានទំហំតូចបាន។ ជាមួយនឹងមុខងារថ្មីនេះ អ្នកប្រើប្រាស់អាចមើលកម្មវិធីវីដេអូក្នុងពេលដែលគេប្រើប្រាស់កម្មវិធីផ្សេងគ្នា។ Apple ​បានបញ្ចេញនូវមុខងារនេះតាំងតែពីiOS14​ សម្រាប់ទូរស័ព្ទiPhone និងiPadរបស់ខ្លួន។ ប៉ុន្តែទើបតែឥឡូវនេះ ដែលយូធ្យូបបានបញ្ចេញនូវមុខងារនេះដែរ ដើម្បីអោយវាអាចដំណើរការនៅលើiPhone និង iPad។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports