កម្មវិធីYouTube នៅលើស្មាតហ្វូនប្រព័ន្ធ iOS និង Android ឥឡូវនេះមានការបន្ថែមនូវមុខងារថ្មី សម្រាប់Settingដែលមុខងារនេះអាចធ្វើការកំណត់វីដេអូ និងអាចជួយសន្សំសំចៃទិន្នន័យបានកាន់តែប្រសើរនៅពេលដែលកំពុងមើលវីដេអូពេលធ្វើដំណើរ។ ទន្ទឹមនឹងដំណោះស្រាយជាក់លាក់នៅក្នុងកម្មវិធីចាក់វីដេអូ ឥឡូវអ្នកប្រើប្រាស់អាចបិទបើករវាងរមុខងារបីដាច់ដោយឡែកពីគ្នា។ អ្នកប្រើអាចជ្រើសរើសលើគុណភាពវីដេអូចំពោះការទស្សនារបស់ខ្លូន។

អ្នកប្រហែលជានឹងសមនឹងមុខងារ Auto ដែលជាការកំណត់លំនាំដើមសម្រាប់វីដេអូភាគច្រើន ដែលកែតម្រូវគុណភាពបង្ហាញវីដេអូដោយស្វ័យប្រវត្តិអាស្រ័យលើល្បឿនអ៊ីនធឺណិតរបស់អ្នកដើម្បីផ្តល់នូវបទពិសោធន៍ល្អបំផុត។ YouTube បានបន្ថែមមុខងារថ្មីមួយចំនួន រួមមាន Higher Picture Quality, Data Saver និង Advanced។ សម្រាប់មុខងារ Higher Picture Quality គឺធ្វើការបង្ហាញគុណភាពកម្រិត 720p និងខណៈដែលមុខងារ Data Saver អាចសន្សំសំចៃទិន្នន័យដែលនឹងបង្ហាញគុណភាពដល់ ៤៨០P។ ចំពោះមុខងារAdvance, គេអាចជ្រើសរើសតាមតាមតម្រូវការរបស់អ្នកប្រើ។ ការកំណត់វីដេអូថ្មីរបស់ YouTube មិនមែនជាដំណោះស្រាយគ្រប់គ្រាន់នោះទេ ប៉ុន្តែវាជាការធ្វើឱ្យងាយស្រួលក្នុងការប្តូរទៅសម្រាប់ការទស្សនាវីដេអូ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports