ដើម្បីធ្វើឱ្យដំណើរការនៃការបង្ហោះវីដេអូនិងទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មកាន់តែងាយស្រួល YouTube កំពុងដាក់ចេញនូវឧបករណ៍ថ្មីមួយ ដែលមានឈ្មោះថា“Checks” ដែលប្រាប់creator ជាមុនថាវីដេអូរបស់ពួកគេមានcopyrighted និងអនុលោមតាមគោលការណ៍ផ្សព្វផ្សាយ។

មុនពេល Checks, creatorsបានបញ្ចូលវីដេអូរបស់ពួកគេទៅក្នុងYoutube, ហើយសង្ឃឹមថាវីដេអូនោះនឹងត្រូវបានបង្ហោះទៅក្នុងChannel របស់ខ្លួន។ ក៏ប៉ុន្តែមុខងារថ្មីនេះ បង្ហាញនូវcontentដែលមានCopyright ដែលនោះវានឹងថា វីដេអូនោះមិនអាចទាមទារយកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម និងខុសគោលការណ៍ណែនាំផ្សាយពាណិជ្ជកម្ម។ គោលបំណងរបស់YouTube គឺកាត់បន្ថយបរិមាណcreators ដែលលួចចំលងវីដេអូរបស់គេ ហើយពួកគេក៏មិនត្រូវបានទទួលបានប្រាក់ចំណូលពីវីដេអូរបស់ពួកគេដែរ។

ប្រព័ន្ធថ្មីនេះពឹងផ្អែកលើលេខសម្គាល់មាតិកា(Content ID)។ ប្រសិនបើប្រព័ន្ធកំណត់អត្តសញ្ញាណកម្មសិទ្ធិអ្នកនិពន្ធ(copyright identification system) រកឃើញថា មានការបំពានណាមួយ បន្ទាប់ពីវីដេអូត្រូវបានស្កេនរួច។ ពេលនោះគោលការណ៍របស់ម្ចាស់សិទ្ធិ(rights holder’s policy)នឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិចំពោះវីដេអូនេះដែលលួចចំលង នេះបើយោងតាមក្រុមហ៊ុន។ នេះអាចបណ្តាលឱ្យវីដេអូដែលជាការលួចចំលង នឹងត្រូវបានរBlock ឬម្ចាស់សិទ្ធិ(rights holder)អាចរកប្រាក់ពីវីដេអូជំនួសវិញ។
យំាងណាមិញ YouTube នឹងអនុញ្ញាតឱ្យcreatorsជំទាស់តវ៉ានឹងចំពោះវីដេអូដែលក្រុមហ៊ុនបានBlock ផងដែរ ដោយត្រូវចំណាយពេលពីរបីថ្ងៃ ដើម្បីដំណើរការនៃការសម្រេចពីក្រុមហ៊ុនឡើងវិញ។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube