គេហទំព័រ YouTube បានប្រកាសពង្រីកពីមុខងារគ្រប់គ្រងរបស់ឪពុកម្តាយសម្រាប់ក្មេងជំទង់(parental controls)។ លក្ខណៈពិសេសនេះផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ ដែលបានមើលលើសចំនួនកំណត់នៅYouTube Kids។ ម្យ៉ាង មុខងារនេះនឹងចេញផ្សាយបេតាសាធារណៈសម្រាប់គណនី ដែលបានធ្វើសវនកម្ម(audited accounts )ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

តាមរយៈគណនីGoogle Accounts, ឪពុកម្តាយនឹងអាចជ្រើសរើសពីការកំណត់មាតិកា(content settings)ចំនួនបី។ នៅពេលដែលមាតាបិតាចង់អនុញ្ញាតឱ្យមានការចូលមើលវីដេអូកាន់តែទូលំទូលាយ ដោយវីដេអូទំាងនោះមិនមែនសម្រាប់កុមារតូចៗនោះទេ ពួកគេអាចធ្វើការកំណត់ “Explore” នៅក្នុងSetting ។ ការកំណត់នេះ ដោះសោវីដេអូដែល YouTube បាននិយាយជាទូទៅថាសមស្របសម្រាប់ក្មេងអាយុ ៩ ឆ្នាំឡើងទៅ។ ទន្ទឹមនឹងនេះអ្នកប្រើប្រាស់នឹងអាចចូលមើលវីដេអូដូចជា vlogs, game clips, music videos, ពត៌មាន ហើយនឹងមាតិកាអប់រំតាមរយៈSetting។
នៅក្នុងSetting មុខងារ “Discover More” ត្រូវបានបង្ហាញសម្រាប់យុវវ័យ ដោយរួមបញ្ចូលវីដេអូគ្រប់ប្រភេទ ដូចជាការផ្សាយផ្ទាល់ ដែលបង្ហាញនៅក្នុងExplore settingដែរ ដោយមុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ចូលមើលវីដេអូស្ទើរតែទាំងអស់នៅលើវេទិកា។ក្រៅពីcontent settings ឪពុកម្តាយនឹងអាចមើលការតាមដាននិងប្រវត្តិស្វែងរករបស់កូន ៗ របស់ពួកគេ។ លើសពីនេះទៀត ឪពុកម្តាយអាចបន្តអនុញ្ញាតការរឹតបន្តឹងវីដេអូផ្សេងទៀត ដែលរួមមានការកំណត់ពេលវេលា តាមរយៈGoogle’s Family Link។,

លក្ខណៈពិសេសថ្មីនេះ នឹងកំណត់អាយុ និងគណនីរបស់យុវវ័យតាមវិធីផ្សេងទៀត។ YouTube នឹងមិនបម្រើការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន ឬប្រភេទផ្សាយពាណិជ្ជកម្មណា ដែលចង់ផ្សព្វផ្សាយសម្រាប់មនុស្សក្រុមនេះទេ ហើយនឹងបិទការទិញម្មវិធីសម្រាប់ការផ្សាយពាណិជ្ជកម្មដែរ។ ខណៈពេលដែលគេហទំព័រ YouTube គ្រោងនឹងបង្តើតមុខងារ “age-appropriate និង parental-controlled approach”ផងដែរ។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube