YouTube បានហាមឃាត់ជាបណ្តោះអាសន្ននូវសារពត៌មានRussia Today (RT) និងបណ្តាញមួយចំនួនផ្សេងទៀតរបស់រុស្ស៊ីពីការរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។ ក្រុមហ៊ុនបានប្រាប់រ៉យទ័រថា ខ្លួនកំពុងបញ្ឈប់លទ្ធភាពក្នុងការរកប្រាក់ពីមាតិការបស់ពួកគេនៅលើYouTube។

លើសពីនេះ YouTube បាននិយាយថា វីដេអូទាំងនោះនឹងបង្ហាញតិចជាងមុខសម្រាប់អ្នកប្រើប្រាស់។ វាពិបាកក្នុងការនិយាយថាតើការរឹតបន្តឹងនឹងមានផលប៉ះពាល់ប៉ុណ្ណាលើបណ្តាញទាំងនោះ។ ក្នុងឆ្នាំ 2019 ក្រុមហ៊ុនស្រាវជ្រាវអ៊ីនធឺណិត Omelas បានប៉ាន់ប្រមាណថា វិមានក្រឹមឡាំង រកបាន 27 លានដុល្លារក្នុងចំណូលពីការផ្សាយពាណិជ្ជកម្មរវាងឆ្នាំ 2017 និង 2018 ។ ក្នុងរយៈពេល 12 ឆ្នាំ រុស្ស៊ីរកបានចំណូលពីការផ្សាយពាណិជ្ជកម្ម YouTube ដល់ទៅ 73 លានដុល្លារពី RT និងបណ្តាញពាក់ព័ន្ធផ្សេងទៀតរបស់រដ្ឋ។
Source: www.engadget.com