បាត់មុខពីពិភពគុណយូរ ឥឡូវមកវិញហើយ!!
SNK បានបង្ហាញពីតួអង្គដែលបានបាត់មុនជាយូរណាស់មកហើយ ខណៈដែលHeroនេះមានឈ្មោះថា Yashiro Nanakase ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីហ្គេមKing of Fighters XV។

Written by Heaur

03/26/2021

ក្រុមហ៊ុន SNK បានបង្ហាញពីតួអង្គដែលបានបាត់មុនជាយូរណាស់មកហើយ ខណៈដែលHeroមានឈ្មោះថា Yashiro Nanakase ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីហ្គេមKing of Fighters XV នៅក្នុងឈុតTrailer ដែលរយៈពេលមួយនាទី។

តួអង្គ Yashiro នេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងហ្គេម The King of Fighters ’97 តែក្រោយមកក៏បានបាត់មុខពីការប្រយុទ្ធ។ Hero នេះមិនត្រូវលេងបានក្នុងនាមជាស្តេចអង្គនៃអ្នកប្រយុទ្ធ ចាប់តាំងពី២០០២មកម្លេះ។ រហូតដល់ឆ្នាំ២០២១នេះ នៅក្នុងកម្មវិធី King of Fighters 15 ទើបHero នេះបានលេចមុខសារជាថ្មីជាមួយនឹងការធ្វើបច្ចុប្បន្នភាពដ៏ទាក់ទាញ។

ក្នុងអំឡុងពេលមួយនៃការប្រកួត King of Fighters, Yashiroបានព្យាយាមប្រមូលថាមពល ដើម្បីតស៊ូប្រយុទ្ធ ក្នុងការជួយសង្រ្គោះដល់Orochi។  តែនៅទីបំផុត ដើម្បីអាចជួយជីវិតរបស់Orochi បាន, Yashiro ហើយនឹង តួអង្គShermieម្នាក់ទៀត បានពលីជីវិតរបស់ខ្លួន ដើម្បីផ្ទេរថាមពលរបស់ពួកគេទៅអោយ Orochi។ 

មិនយូរប៉ុន្មាន ការបរាជ័យVerse នៅក្នុងKing of Fighters 14 បានធ្វើឱ្យមានតួអង្គជាច្រើន ដូចជាYashiro Nanakase​ រស់ឡើងវិញ។ នេះបានផ្តល់នូវការពន្យល់ និងមូលហេតុដែលYashiro Nanakase បានត្រលបជាតួអង្គនៅក្នុងKing of Fighter 15 ផងដែរ។ 

Source: www.eventhubs.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …