ក្រុមហ៊ុន Xiaomi កំពុងតែផលិតទូរស័ព្ទដែលអាចពង្រីកអេក្រង់បាន?
គេឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានប្រជែនគ្នាក្នុងការបង្តើតទូរស័ព្ទប្រភេទនេះ។ តួយ៉ាង ក្រុមហ៊ុន Xiaomi ហាក់កំពុងតែធ្វើការរចនា ដើម្បីបង្កើតនូវទូស័ព្ទដែលអាចពង្រីកអេក្រង​មួយរបស់ខ្លួនបានផងដែរ។

Written by Heaur

12/11/2020

កន្លងមកនេះ គេឃើញមានការដាក់បង្ហាញនូវរូបគំរូទាក់ទងនឹងទូរស័ព្ទដែលអាចពង្រីកអេក្រង់បានពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន។ ពិតណាស់ថា ទូរស័ព្ទដែលអាចពង្រីកអេក្រង់បានគឺមានតិចតួណាស់នៅលើពិភពលោក។ 

 ប៉ុន្តែគេជឿថា បច្ចេកវិទ្យាទំនើបៗ​ ធ្វើអោយទូរស័ព្ទប្រភេទនេះនឹងចេញជារូបរាង ដោយគេឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានប្រជែងគ្នាក្នុងការបង្តើតទូរស័ព្ទប្រភេទនេះ។ តួយ៉ាង ក្រុមហ៊ុន Xiaomi ហាក់កំពុងតែធ្វើការរចនា ដើម្បីបង្កើតនូវទូស័ព្ទដែលអាចពង្រីកអេក្រង​មួយរបស់ខ្លួនបានផងដែរ។  យោងទៅតាមប៉ាតង់របស់ក្រុមហ៊ុន Xiaomi ដែលចុះបញ្ជីនៅការិយាល័យប៉ាតង់និងពាណិជ្ជរបស់សហរដ្ឋអាមេរិក USPTO បានបង្ហាញថា ក្រុមហ៊ុនមានចក្ខុវិស័យក្នុ្ងងការបង្កើតនូវទូរស័ព្ទចល័តដែលអាចពង្រីកអេក្រង់បាន អោយដូចនឹងថេប្លេត និងពង្រួមអេក្រង់ដូចទៅនឹងទូរស័ព្ទវិញ។

យ៉ាងណាមិញ គេត្រូវរង់ចាំជាច្រើនខែតទៀត ដើម្បីអោយក្រុមហ៊ុនអាចមានពេលវេលាគ្រប់គ្រាន់ ផលិតទូរស័ព្ទទំាងនោះអោយចេញជារូបរាង។ 

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …