នៅក្នុងព្រឹត្តិការណ៍បង្ហាញផលិតផលរបស់ខ្លួន ក្រុមហ៊ុនXiaomi ក៏បានឆ្លៀតបង្ហាញពីផលិតផលផ្សេងទៀងផងដែរ នោះគឺនាឡិកាឆ្លាតវៃ, Xiaomi Mi Smart Band 6។ នេះគឺជាការធ្វើឱ្យប្រសើរឡើងដ៏ធំបំផុត ចាប់តាំងពី Mi Band 3 បានបន្ថែមអេក្រង់ពណ៌។ Xiaomi Mi Smart Band 6 ទទួលការបំផុសគំនិតពីស្មាតហ្វូន និងមានអេក្រង់ដែលមានរាងមូល។ យោងតាមលេខផ្លូវការនេះ វានាឡិកាដែលមានការបង្ហាញទំហំ 1.56 ទោះបីជារូបរាងរបស់វាធ្វើឱ្យពិបាកវាស់ក៏ដោយ។

អ្វីដែលសំខាន់គឺថា នាឡិកានេះផ្តល់នូវអេក្រង់សម្រាប់ប្រើប្រាស់ មានទំហំប្រហែល៥០ភាគរយ ធំជាងនាឡិកាជំនាន់មុន។ អេក្រង់មានគុណបង្ហាញទំហំ ១៥២ គុណនឹង ៤៨៦ ភីចស៊ែល (152 x 486 px resolution ) និងមានពន្លឺរហូតដល់ ៤៥០ នីញ(450 nits)។ អេក្រង់ត្រូវបានគ្របដណ្ដប់ ដោយកញ្ចក់ការពារជាមួយនឹងថ្នាំកូតប្រឆាំងស្នាមម្រាមដៃផងដែរ។

ការធ្វើឱ្យប្រសើរសំខាន់ផ្សេងទៀត​ គឺការដាក់បញ្ចូលមុខងារតាមដាន SpO2 ។ មុខងារនេះអាចតាមដានកម្រិតអុកស៊ីសែនឈាមរបស់អ្នកប្រើ ក្នុងពេលហាត់ប្រាណ ខណៈដែលមុខងារនេះក៏អាចតាមដានគុណភាពនៃការដកដង្ហើមរបស់អថិតិជន ក្នុងកំឡុងពេលដែលគេកំពុងតែគេង។ កាន់តែពិសេស ម៉ូនីទ័រវាស់អត្រាចង្វាក់បេះដូងអាចអោយនាឡិកានេះ តាមដានចង្វាក់បេះដូងរបស់អ្នកប្រើបាន 24/7ផងដែរ ។

នាឡិការXiaomi Mi Smart Band6 នេះមានថាមពលថ្ម LiPo ទំហំ ១២៥ mAh មានភ្ជាប់មកជាមួយនឹងអាយុកាលថ្ម ១៤ ថ្ងៃដូចជំនាន់មុនដែរ ទោះបីទំហំអេក្រង់កើនឡើងក៏ដោយ។ ស្របពេលដែល មុខងារសុខភាពថ្មីៗត្រូវបានក្រុមហ៊ុនបន្ថែម រួមមានមុខងារការតាមដានសុខភាពស្ត្រី និងការតាមដានស្ត្រេស។ នៅពេលនិយាយដល់ការធ្វើលំហាត់ប្រាណ SmartBand 6 ​នេះមានមុខងារសម្រាប់ការហាត់ប្រាណចំនួន ៣០ ដែលមានចំនួនទ្វេដងជាងម៉ូដែលចាស់ ដូចជា walking, treadmill, cycling, rowing machine (ergometer) and elliptical ជាដើម។

បន្ថែមពីនេះ នាឡិកានេះមានភាពធន់នឹងទឹករហូតដល់ ៥ ATM។ ដូច្នេះអ្នកអាចយកវាទៅហែលទឹក ហើយថែមទាំងអាចជិះស្គីបានទៀតផង។ វាភ្ជាប់មកជាមួយខ្សែស៊ីលីកុន(silicone )ដែលមានជម្រើសពណ៌ខ្មៅ ទឹកក្រូច លឿង អូលីវ អាយវឺរី និងខៀវផងដែរ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube