រូបរាងថ្មីនិងមុខងារពិសេសរបស់ Xiaomi Redmi K30S
ក្រុមហ៊ុន Xiaomi បានដាក់បង្ហាញស្មាតហ្វូន Xiaomi Redmi K30S ជាផ្លូវការ  នៅថ្ងៃទី ២៧ ខែតុលា ព្រមទាំងបានដាក់លក់នៅថ្ងៃទី១១ ខែវិច្ចិកា ឆំា្ន២០២០នេះផងដែរ។ ស្មាតហ្វូននេះភ្ជាប់មកជាមួយប្រព័ន្ធដំណើរការជំនន់ចុងក្រោយ អមជាមួយ processor ដែលមានកម្លាំងខ្លាំង, ថាមពលថ្មច្រើនជាងមុននិងអាចដំណើរការលើបណ្តាញ 5G បានយ៉ាងល្អបំផុត។ Unboxing នេះគឺជាទូរស័ព្ទដៃ Xiaomi Redmi K30S​ ដែលម៉ូឌែលចុងក្រោយមួយរបស់ក្រុមហ៊ុន Xiaomi។ សំបកការពារ​ (Case) និងឌុយត  វាភ្ជាប់មកជាមួយនឹងcaseមួយសម្រាប់ការពារទូរស័ព្ទ និង connector​​ មួយក្នុងការប្រើប្រាស់ជាមួយ Headphones ដោយសារតែ Redmi K30S​ នេះមិនមានរន្ធដោតកាសនោះទេ។ ឆ្នាំងសាក ឆ្នាំងសាក់ថ្មរបស់ Redmi K30s ត្រូវបានកែលម្អជាមួយនឹងបច្ចេកវិទ្យា MI-FC ដែលគាំទ្រការសាកថ្មបានលឿន 33W និងអាចសាកថ្មត្រឹមរយៈពេលមួយម៉ោងតែប៉ុណ្ណោះ។ ទូរស័ព្ទ Design និង Display វាត្រូវបានគេបំពាក់ដោយកញ្ចក់ការពារ Gorilla Glass5 ទាំងមុខទាំងក្រោយ ដែលមិនងាយឆ្កួតនិងប្រះបែក។ ទូរស័ព្ទនេះ មានការរចនាឡើងដោយមានត្រឹមតែកម្រាស់ 9.3 មីល្លីម៉ែត្រ និងមានទំងន់ជាង 216 ក្រាម ដោយស៊ុមជុំវិញវាស្រោបពី aluminum។ នៅផ្នែកខាងលើរបស់វាមានរាងរៀបស្មើ ហើយនឹងមានរន្ធចំនួន ដោយក្នុងនោះមានរន្ធmicro phone ចំនួនមួយ នៅផ្នែកខាងក្រោមនៃទូរស័ព្ទមាន រន្ធសំលេង, រន្ធសាកថ្មប្រភេទType-C, microphone, ហើយនឹង​រន្ធស៊ីមចំនួន១ ដែលយើងអាចដាក់សស៊ីមកាតបាន២ ក៏ប៉ុន្តែយើងមិនអាចបន្ថែមmicroSDបាននោះទេ។ […]

Written by Heaur

12/02/2020

ក្រុមហ៊ុន Xiaomi បានដាក់បង្ហាញស្មាតហ្វូន Xiaomi Redmi K30S ជាផ្លូវការ  នៅថ្ងៃទី ២៧ ខែតុលា ព្រមទាំងបានដាក់លក់នៅថ្ងៃទី១១ ខែវិច្ចិកា ឆំា្ន២០២០នេះផងដែរ។ ស្មាតហ្វូននេះភ្ជាប់មកជាមួយប្រព័ន្ធដំណើរការជំនន់ចុងក្រោយ អមជាមួយ processor ដែលមានកម្លាំងខ្លាំង, ថាមពលថ្មច្រើនជាងមុននិងអាចដំណើរការលើបណ្តាញ 5G បានយ៉ាងល្អបំផុត។

Unboxing

នេះគឺជាទូរស័ព្ទដៃ Xiaomi Redmi K30S​ ដែលម៉ូឌែលចុងក្រោយមួយរបស់ក្រុមហ៊ុន Xiaomi។

សំបកការពារ​ (Case) និងឌុយត 

វាភ្ជាប់មកជាមួយនឹងcaseមួយសម្រាប់ការពារទូរស័ព្ទ និង connector​​ មួយក្នុងការប្រើប្រាស់ជាមួយ Headphones ដោយសារតែ Redmi K30S​ នេះមិនមានរន្ធដោតកាសនោះទេ។

ឆ្នាំងសាក

ឆ្នាំងសាក់ថ្មរបស់ Redmi K30s ត្រូវបានកែលម្អជាមួយនឹងបច្ចេកវិទ្យា MI-FC ដែលគាំទ្រការសាកថ្មបានលឿន 33W និងអាចសាកថ្មត្រឹមរយៈពេលមួយម៉ោងតែប៉ុណ្ណោះ។

ទូរស័ព្ទ

Design និង Display

  • វាត្រូវបានគេបំពាក់ដោយកញ្ចក់ការពារ Gorilla Glass5 ទាំងមុខទាំងក្រោយ ដែលមិនងាយឆ្កួតនិងប្រះបែក។
  • ទូរស័ព្ទនេះ មានការរចនាឡើងដោយមានត្រឹមតែកម្រាស់ 9.3 មីល្លីម៉ែត្រ និងមានទំងន់ជាង 216 ក្រាម ដោយស៊ុមជុំវិញវាស្រោបពី aluminum។
  • នៅផ្នែកខាងលើរបស់វាមានរាងរៀបស្មើ ហើយនឹងមានរន្ធចំនួន ដោយក្នុងនោះមានរន្ធmicro phone ចំនួនមួយ
  • នៅផ្នែកខាងក្រោមនៃទូរស័ព្ទមាន រន្ធសំលេង, រន្ធសាកថ្មប្រភេទType-C, microphone, ហើយនឹង​រន្ធស៊ីមចំនួន១ ដែលយើងអាចដាក់សស៊ីមកាតបាន២ ក៏ប៉ុន្តែយើងមិនអាចបន្ថែមmicroSDបាននោះទេ។
  • នៅផ្នែកខាងស្តាំទូរស័ព្ទមានប៊ូតុងសំលេងបូក-ដក ជាប់ជាមួយគ្នាតែម្តង ឯផ្នែកខាងក្រោមបន្តិចនៃប៉ូតុងសំលេងគឺមានប៊ូតុងបិទបើក ភ្ជាប់មកជាមួយកន្លែងScanមេដៃដែលបង្កប់នៅផ្នែកខាងក្រោមនៃប៉ូតុងបើកបិទនោះតែម្តង។
  • Redmi K30S មានអេក្រង់ LCD ទំហំ ៦.៦៧ អ៊ីញដែលមានកម្រិតពន្លឺប្រភេទ FHD + គុណភាពបង្ហាញ ១០៨០ x ២៤០០ ភីនិងអត្រា ១៤៤Hz។
  • មានពីរពណ៍ Cosmic Black, Lunar Silver

Performance

Xiaomi Redmi K30S ត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10​ ចុងក្រោយបង្អស់ជាមួយ Version MIUI 12 ។ បន្ថែមពីនេះ ទូរស័ព្ទ Redmi K30S ត្រូវបានបំពាក់ដោយបន្ទះឈីប­­­­­ Snapdragon 865 Octa-core ដែលរួមបញ្ចូលទាំង CPU Kryo 585 Prime ដែលដំណើរការនៅល្បឿន 2.84GHz អមជាមួយ Adreno 650 GPU និងរ៉េមទំហំ 8GB LPDDR5 ដែលធ្វើអោយស្មាតហ្វូននេះ អាចបញ្ចេញសមត្ថភាពខ្លាំងខ្លាពេលកំពុងដំណើរការនិងប្តូរកម្មវិធីនានាក្នុងពេលតែមួយ។

យោងទៅតាម AnTuTu Benchmark, Redmi K30S នេះក៏ទទួលបានពន្ទុរហូតដល់ 630277 ដែលមានន័យថាវាអាចអោយយើងប្រើប្រាស់កម្មវិធី ឬលេងហ្គេមដែលមានក្រាហ្វិចធំៗបានយ៉ាងងាយបំផុត និងមិនរអាក់រអួលផងដែរ។

 

វាក៏បានភ្ជាប់ជាមួយនឹងទំហំផ្ទុកលើសពី ១២៨ ជីកាបៃ / ២៥៦ ជីកាបៃទៀត យើងអាចដាក់បទចំរៀង រូបថត កម្មវិធីធំៗនិងឯកសារជាច្រើនផ្សេងទៀត ដោយមិនមានក្តីបារម្ភ។ ស្មាតហ្វូន Mi នេះអាចដំណើរការ network 5G LTE ដែលរំពឹងថាលឿនជាងបណ្តាញ 4G រហូតដល់ ១០ ដង ដូច្នេះយើងអាចរីករាយនឹងការលេងអ៊ិនធឺរណែតនិងការDownload។ បណ្តាញ 5G មានការទាញយករហូតដល់ 2.3GB / s និងមានសមត្ថភាពផ្ទុកទិន្នន័យ 1.2GB / s ដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។

Mobile Legend

Facebook

Setting

ថាមពលថ្ម

ទូរស័ព្ទនេះបំពាក់ដោយថាមពលថ្ម 5000mAh ស្មាតហ្វូន Mi នេះអាចដំណើរការបានពេញមួយថ្ងៃដោយការសាក់ថ្មម្តងតែប៉ុណ្ណោះ។ យើអាចប្រើបានរយៈពេលមួយថ្ងៃលើការប្រើប្រាស់កម្មវិធីរួមមាន calling, taking video, browsing, listening, playing games, browsing, social media feedនិងកម្មវិធីជាច្រើនផ្សេងទៀត។ ។

កាមេរ៉ា

វាមានបំពាក់កាម៉េរាខាងក្រោយបីគ្រាប់ដែលកាមេរ៉ា Sony IMX682 ទំហំ ៦៤ មេហ្គាភិចស៊ែលជាកាមេរ៉ាចំបងមាន f / 1.89 aperture, ultrawide lensទំហំ ១៣ មេហ្គាភិចស៊ែល ១២៣ ដឺក្រេនិងមានកាមេរ៉ាទំហំ ៥ មេហ្គាភិចស៊ែលជួយអោយរូបភាពគុណភាពមានច្បាស់និងដិតជាងមុន។ ។ទូរស័ព្ទនេះបានភ្ជាប់មកជាមួយនឹងការថតវីឌីអូ 8K និងមុខងារ slo-mo ដែលអាចអោយយើងអាចបង្កើតវីដេអូ HD ប្រកបដោយភាពច្នៃប្រឌិត។

បន្ថែមពីនេះវាក៏មានបំពាក់កាមេរ៉ាខាងមុខទំហំ ២០ មេហ្គាភិចសែលដែលអាចទ្រទ្រង់នូវវីដេអូ slo-mo ចំនួន ១២០ fps។

កាមេរ៉ារបស់ Xiaomi Redmi K30s ត្រូវបានភ្ជាប់មកជាមួយនូវរបៀបនៃការថតរូបជាច្រើនប្រភេទដូចជា​Pro, Photo, Portrait, 64MP, Night, Slo-mo, Video, ព្រមទាំំងអាចថតវីដេអូកម្រិត8Kបានផងដែរ។

ខាងក្រោមនេះជារូបភាពដែលថតចេញពី​ Xiaomi Redmi K30s

  • Photo
  • 64MP
  • Portrait
  • Pro
  • កាមេរ៉ា Selfish

 

សំលេង

ទូរស័ព្ទនេះភ្ជាប់មកជាមួយអូប៉ាល័របំពងសម្លេងពីរជាន់នៅផ្នែកខាងលើ និងខាងក្រោម ដែលវាបាននាំមកនូវសំលេងខ្លាំងនិងសម្លេងកាន់តែច្បាស់ មិនថាយើងកំពុងស្តាប់តន្ត្រីមើលវីដេអូ ឬការលេងហ្គេម។ ­­­­

តំលៃ

Xiaomi Redmi K30S មានតំលៃត្រឹមតែ​ 459 ដុល្លាតែប៉ុណ្ណោះ ដោយ គេហទំព័រGiztop បានដាក់លក់ជាផ្លូវការ ហើយយើងក៏អាចធ្វើការកម្ម៉ង់បានផងដែរ។

ដូចនេះ ប្រសិនជាចង់បានទូរស័ព្ទដែលមានគុណភាពល្អ កាមេរ៉ាច្បាស់ មានមុនងារជាច្រើន ស្របជាមួយតំលៃសមរម្យ លោកអ្នកអាចពិចារណាទូរស័ព្ទនេះបានផងដែរ ដោយវាមានលក្ខណៈមិនចាញ់Samsung Galaxy S20 Ultra ឬ iPhone12ប៉ុន្មានដែរ។

FULL REVIEW

នេះជាវីដេអូដែលយើងបង្កើតនិយាយពីទូរស័ព្ទXiaomi Redmi K30S អ្នកអាចមើលវីដេអូដែលយើងបានសាកល្បងទូរស័ព្ទមួយនេះនៅលើ YouTube​​​​ឬនៅលើគេហទំព័រនេះ។សូមទស្សនាវីដេអូនៅខាងក្រោម។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …