នៅក្នុងព្រឹត្តិការណ៍ដ៏ធំរបស់ក្រុមហ៊ុនXiaomi នៅសប្តាហ៍នេះ ក្រៅតែពីបង្ហាញពីការចេញផ្សាយនូវទូរស័ព្ទ Mi 11 Ultra និង 11 Pro, ក្រុមហ៊ុនចិនXiaomi ក៏បានដាក់បង្ហាញទូរស័ព្ទដែលអាចបត់បានដំបូងរបស់ខ្លួនគឺ Mi Mix Fold ដោយវាមានទម្រង់អេក្រង់ពីរដូចគ្នានឹង Mate X2 របស់ក្រុមហ៊ុន Huawei និង Galaxy Z Fold របស់ Samsung ។ យ៉ាងណាមិញ ចំណុចដែលធ្វើឱ្យឧបករណ៍នេះមានលក្ខណៈលេចធ្លោ, គឺ “liquid lens” នៅលើកាមេរ៉ាខាងក្រោយរបស់វា។

Mi MIX Fold ដែលមានទំហំអេក្រង់ ៨.១ អ៊ីញ រួមមានអេក្រង់ទី ២ មានទំហំ ៦.៥២ អ៊ីញ។ បង្កើតឡើងជាមួយនឹងអត្រាធ្វើឱ្យស្រស់ (Refresh Rate) ៩០ ហឺត។ ម៉ូដែលនេះភ្ជាប់មកជាមួយកម្រិតភាពច្បាស់ ២៤៨០ × ១៨៦០ ភីកសែ Full HD + ។ ទូរស័ព្ទដែលមានដង់ស៊ីតេ 387 ppi ផ្តល់នូវពន្លឺអតិបរមា 600 nits; វាក៏គាំទ្រ HDR10 + និង Dolby Vision ផងដែរ។ លើសពីនេះទៀត ទូរស័ព្ទMi MIX Fold នេះរួមបញ្ចូលទាំងប្រព័ន្ធបំពងសម្លេង quad និងបច្ចេកវិទ្យាសំឡេង harman kardon ផងដែរ។
Mi MIX Fold បំពាក់ដោយមុខងារមួយ ដែលមានឈ្មោះថា “Desktop mode” ។ ដោយសារតែមុខងារនេះ វាអាចគេ ប្រើទូរស័ព្ទមួយនេះ ដូចទៅនឹងកំុព្យូទ័រដែរ ជាហេតុដែលធ្វើអោយវាក្លាយជា pocket computer។ ឧបករណ៍នេះត្រូវបានបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 888 ដូចនៅក្នុងម៉ូដែល Mi 11 ដែលត្រូវបានណែនាំកាលពីដំបូលដែរ។ ទូរស័ព្ទ Xiaomi ដែលអាចបត់បានអនុញ្ញាតឱ្យគេប្រើប្រាស់បានយូរ ជាមួយនឹងសមត្ថភាពថ្ម 5,020 mAh ។ លើសពីនេះទៀត ឧបករណ៍នេះមានការគាំទ្រការសាកថ្មលឿន 67W ។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube