ទូស័ព្ទដៃ Xiaomi ស៊េរី Mi 11T កំពុងត្រៀមខ្លួនដើម្បីដាក់បង្ហាញជាផ្លូវការនៅក្នុងការប្រកួតប្រជែងស្មាតហ្វូននាពេលខាងមុននេះ។ ក្រុមហ៊ុនXiaomi ​បានចាប់ផ្តើមធ្វើឱ្យអ្នកគាំទ្ររបស់ខ្លូនមានការភ្ញាក់ផ្អើលជាមួយនឹងការចែករំលែកបណ្តាញសង្គមរបស់ខ្លួន។

Xiaomi Mi 11Tត្រូវបានគេអះអាងថានឹងបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែកញ្ញាខាងមុខនេះ ជាមួយនឹងព្រឹត្តិការណ៍ពិសេសមួយ។ យោងតាមព័ត៌មានចុងក្រោយនេះ Xiaomi​នឹងមានម៉ូឌែលពីរផ្សេងគ្នាគឺ Mi 11T និង Mi 11T Pro នឹងជួបអ្នកប្រើប្រាស់នៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ។ ធ្វើការប្រកាសនៅលើបណ្តាញសង្គម Twitter ក្រុមហ៊ុន Xiaomi មិនបាននិយាយអំពីម៉ូដែល Mi 11T ជាពិសេសនោះទេ។

បើនិយាយពីរចនាសម្ព័ន្ធទូទៅ ស្មាតហ្វូនដែលនឹងត្រូវដាក់បង្ហាញជា Xiaomi Mi 11T និង Mi 11T Pro មានភាពខុសប្លែកគ្នាទាក់ទងនឹងលក្ខណៈបច្ចេកទេស។ ស៊េរីទំាងពីរនេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការMediaTek-made Dimensity 1200 processor។ ស្មាតហ្វូនដែលនឹងមានអត្រាធ្វើឱ្យស្រស់អេក្រង់ ១២០ ហឺតភ្ជាប់មកជាមួយកាមេរ៉ាទំហំ ៦៤ មេហ្គាភិចសែលនៅខាងក្រោយ។ លើសពីនេះឧបករណ៍នេះនឹងផ្តល់ជូននូវការសាកថ្មលឿន ១២០ វ៉ាត់ដល់អ្នកប្រើប្រាស់។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports