ទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi ជំនាន់ចុងក្រោយទំនងជាតំណាងដោយ vanilla Mi 11 និង Mi 11 Pro ដែលនឹងត្រូវលេចមុខនាពេលឆាប់ៗខាងមុខនេះហើយ។ យ៉ាងណាមិញ ទូរស័ព្ទដៃ Xiaomi Mi 11 ត្រូវបានបែកធ្លាយរូបភាព នឹងបានចែកចាយជាលើកដំបូងនៅលើបណ្តាញសង្គម Weibo នឹងនៅលើ Twitter ជាបន្តបន្ទាប់។

បើយោងតាមរបាយការណ៍ដែលមិនផ្លូវការមួយបានលើកឡើងថា ស្មាតហ្វូន Mi 11 និង Mi 11 Pro នឹងត្រូវបានបំពាក់ដោយកាមេរ៉ាយក្សពីរគ្រាប់ ដោយកាមេរ៉ាចម្បងនឹងប្រើសេនស័ររូបភាព IS ISELLELL Bright HM3 ទំហំ ១០៨ មេហ្គាភីកសែល។ បន្ថែមពីនេះ យោងតាមនិយតករ 3C របស់ចិនបានបង្ហាញថា Xiaomi Mi 11 ត្រូវបានគេរំពឹងថានឹងមានកម្លាំងថាមពលថ្មរហូតដល់ទៅ 4920 mAh ខណៈដែល ទូរស័ព្ទដៃ Xiaomi Mi 11 Pro មានថាមពលថ្ម 5120 mAh ឯណ្ណោះ។

ប្រសិនបើយើងក្រឡេកមើលលក្ខណៈពិសេសរបស់ Xiaomi Mi 11 ជាមួយនឹងព័ត៌មានលេចធ្លាយ; វានឹងភ្ជាប់មកជាមួយអេក្រង់ធំជាង ៦ អ៊ីញនិងមាន resolution 2560 x 1440P។ អត្រាrefresh rate នៃអេក្រង់របស់ស្មាតហ្វូនគឺ 120 ហឺត។ អេក្រង់នឹងនាំមកនូវមុខងារសំខាន់ៗទាំងសម្រាប់កាមេរ៉ាមុខនិងកាមេរ៉ាក្រោយ ហើយកាមេរ៉ាខាងមុខស្ថិតនៅជ្រុងខាងឆ្វេងផ្នែកខាងលើ។ ម្យ៉ាងទៀត ទូរស័ព្ទនេះនឹងត្រូវបំពាក់ដោយប្រព័ន្ធដំណើរ Snapdragon 888, RAM ទំហំ 8GB LPDDR5 និងមានអង្គចងចាំទំហំ 128GB ។ ចំពោះមេរ៉ាក្រោយ, ទូរស័ព្ទដៃ Xiaomi Mi 11 មានកាមេរ៉ាចម្បងទំហំ ១០៨ មេហ្គាភិចស៊ែល និងកាមេរ៉ា ១៣ មេហ្គាភីកសែល។ ខណៈកាមេរ៉ាខាងមុខ វាត្រូវបានគេរំពឹងថានឹងមានទំហំ 20 មេហ្គាភីកសែល។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia