Xiaomi Mi 11 Pro មានអេក្រង់ប្រភេទ QHD +, អត្រា refresh ១២០ ហឺត
ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដំបូងបង្អស់ដែលបានដាក់លក់ទូរស័ព្ទជាមួយ Snapdragon 875 ពោលគឺ Mi 11 និង Mi 11 Pro ។ យោងតាមប្រភពលេចធ្លាយមួយ ជំនាន់ Pro ក៏នឹងមានអេក្រង់គួរឱ្យចាប់អារម្មណ៍ខ្លាំងជាមួយនឹងគុណភាពបង្ហាញកម្រិត QHD + និងអត្រា refresh ១២០ ហឺត។ អេក្រង់ថ្មីរបស់ Mi 11 Pro គឺជាការធ្វើឱ្យប្រសើរជាងមុនយ៉ាងខ្លាំងលើ Mi 10 Pro ដែលនាំមកនូវកម្រិតភាពច្បាស់ 1080p និងអត្រាrefresh rateត្រឹមតែ 90 ហឺត។ យោងតាមពត៍មានលេចធ្លាយ បានបង្ហើបថាកាមេរ៉ាថតរូប Selfie នឹងស្ថិតនៅជ្រុងខាងឆ្វេងផ្នែកខាងលើ ហើយផ្ទាំងទាំងមូលនឹងមានផ្នែកខ្លះកោងផងដែរ។ ស្រដៀងគ្នានេះដែរ កាមេរ៉ាត្រូវបានធ្វើបច្ចុប្បន្នភាពបន្តិចបន្តួចជាជាងការកែសំរួលសំខាន់។ ក្រុមហ៊ុនផលិតស្មាតហ្វូននេះក៏បានដាក់បង្ហាញនូវឆ្នាំងសាកឥតខ្សែ ៨០W ដែលទទួលបានថាមពល ៤,០០០ mAh ពី ០ ទៅ ១០០% ក្នុងរយៈពេល ១៩ នាទីដូច្នេះវាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅខែកុម្ភៈឬខែមីនានៅពេលស្មាតហ្វូនស៊េរីថ្មីរបស់ Xiaomi ទំនងជាត្រូវបានដាក់បង្ហាញ។

Written by Heaur

11/17/2020

ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដំបូងបង្អស់ដែលបានដាក់លក់ទូរស័ព្ទជាមួយ Snapdragon 875 ពោលគឺ Mi 11 និង Mi 11 Pro ។ យោងតាមប្រភពលេចធ្លាយមួយ ជំនាន់ Pro ក៏នឹងមានអេក្រង់គួរឱ្យចាប់អារម្មណ៍ខ្លាំងជាមួយនឹងគុណភាពបង្ហាញកម្រិត QHD + និងអត្រា refresh ១២០ ហឺត។

អេក្រង់ថ្មីរបស់ Mi 11 Pro គឺជាការធ្វើឱ្យប្រសើរជាងមុនយ៉ាងខ្លាំងលើ Mi 10 Pro ដែលនាំមកនូវកម្រិតភាពច្បាស់ 1080p និងអត្រាrefresh rateត្រឹមតែ 90 ហឺត។ យោងតាមពត៍មានលេចធ្លាយ បានបង្ហើបថាកាមេរ៉ាថតរូប Selfie នឹងស្ថិតនៅជ្រុងខាងឆ្វេងផ្នែកខាងលើ ហើយផ្ទាំងទាំងមូលនឹងមានផ្នែកខ្លះកោងផងដែរ។ ស្រដៀងគ្នានេះដែរ កាមេរ៉ាត្រូវបានធ្វើបច្ចុប្បន្នភាពបន្តិចបន្តួចជាជាងការកែសំរួលសំខាន់។

ក្រុមហ៊ុនផលិតស្មាតហ្វូននេះក៏បានដាក់បង្ហាញនូវឆ្នាំងសាកឥតខ្សែ ៨០W ដែលទទួលបានថាមពល ៤,០០០ mAh ពី ០ ទៅ ១០០% ក្នុងរយៈពេល ១៩ នាទីដូច្នេះវាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅខែកុម្ភៈឬខែមីនានៅពេលស្មាតហ្វូនស៊េរីថ្មីរបស់ Xiaomi ទំនងជាត្រូវបានដាក់បង្ហាញ។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …