នៅចុងឆ្នាំ២០២០ក្រុមហ៊ុនXiaomiបានដាក់ចេញនូវទូរស័ព្ទស៊េរីចុងក្រោយបង្អស់ របស់ខ្លួនគឺម៉ាកMi១១។ទោះយ៉ាងណាការដាក់លក់ទូរស័ព្ទជាសាកលមិនទាន់កើត ឡើងនៅឡើយទេ។
ថ្ងៃនេះតម្លៃ Xiaomi Mi 11លេចធ្លាយតម្លៃនៅអឺរ៉ុប យោងតាមការលេចធ្លាយតម្លៃ Xiaomi Mi 11 អាចចាប់ផ្តើមពី ៧៩៩ ផោន (៩៥៦ដុល្លារ) ។ វាអាចមានតម្លៃខ្ពស់ សម្រាប់ម៉ូដែលខ្ពស់ដែលមានទំហំផ្ទុកច្រើន។ចំពោះតម្លៃដូចដែលបានបង្ហាញនៅខាងក្រោម:
Mi 11 ជាមួយ RAM ទំហំ ៨ GB និងរ៉ូម ១២៨ ជីកាបៃ €799( $956)
Mi 11 ជាមួយ RAM ទំហំ ៨ GB និងរ៉ូម ២៥៦ ជីកាបៃ €899($1076)
ប្រសិនបើតម្លៃXiaomi Mi 11ទាំងនេះត្រូវបានគេសន្និដ្ឋានថាពិតជាគួរឱ្យ ចាប់អារម្មណ៍ណាស់។ ដំបូងពួកគេមានតម្លៃថ្លៃ។ ទូរស័ព្ទទាំងនោះចាប់ផ្តើមពីតម្លៃ ៣.៩៩៩យ័នចិនដែលស្មើនឹងប្រមាណ៦១៨ដុល្លារ។ទី២ម៉ូឌែលខ្ពស់ជាងនេះភ្ជាប់ ជាមួយរ៉េមទំហំ ៨ ជីរីឯវ៉ារ្យ៉ង់ចិនភ្ជាប់មកជាមួយរ៉េមទំហំ ១២ ជីកាបៃ។ ប្រសិនបើតម្លៃទាំងនេះក្លាយជាការពិតនោះមានន័យថាអ្នកទិញនៅប្រទេសចិននឹង ទទួលបានទូរស័ព្ទដែលមានតម្លៃខ្ពស់ជាងមុនដោយចំណាយប្រាក់តិចជាងមុន។យើងនឹងដឹងច្បាស់តម្លៃជាក់ស្តែងនៅថ្ងៃទី ៨ ខែកុម្ភៈ!
ប្រភព៖ androidauthority
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia