មានការអះអាងថាក្រុមហ៊ុន Xiaomi អាចនឹងផលិតរថយន្ត ហើយលោកLei Jun នឹងក្លាយជាស្ថាបនិកក្រុមហ៊ុននៅដើមដំបូងនៃគំរោងនេះ។ ទោះយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ដោយយោងទៅលើពាក្យចចាមអារាមនោះ បានចេញសេចក្តីថ្លែងការណ៍មួយដែលមានចំណងជើងថា“ ការបញ្ជាក់របាយការណ៍ទាក់ទងនឹងការចូលទៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី”( Clarifying the Reports Regarding the Entry to the Electric Vehicle Industry)”។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុមហ៊ុនបានបញ្ជាក់ថា មិនទាន់មានគម្រោងផ្លូវការណាមួយទាក់ទងនឹងព័ត៌មានដែលថាក្រុមហ៊ុននឹងចូលក្នុងទីផ្សាររថយន្តអគ្គិសនីនោះទេ ហើយអ្នករាល់គ្នានឹងត្រូវរង់ចាំមើលការវិវត្តថាតើរឿងបែបនេះនឹងកើតឡើងនៅពេលអនាគត។

ការអះអាងដែលថាក្រុមហ៊ុននឹងផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួន ត្រូវបានចែកចាយជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤។ ម្យ៉ាងវិញទៀត វាត្រូវបានគេនិយាយនៅដើមខែនេះក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍគម្រោងនេះ។ ការពិតគឺថា ក្រុមហ៊ុនមិនបានទាត់ចោលទាំងស្រុងទេ បើទោះបីជាការប្រកាសនេះក៏ជាការផ្តល់ឱ្យយើងនូវការពិតមួយថា វាមិនមែនជាគម្រោងដែលបានបង្កើតឡើងសម្រាប់ពេលនេះនោះទេ តែវាអាចស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ឬផែនការនាពេលអនាគត។

ថ្មីៗនេះ គេសង្កេតឃើញថាក្រុមហ៊ុនចិនដូចជា Ali និង Badiu និងក្រុមហ៊ុនឈានមុខគេនៃពិភពបច្ចេកវិទ្យាដូចជា Apple បានបង្កើតគំរោងជាពិសេស ដើម្បីចូលក្នុងទីផ្សាររថយន្តអគ្គិសនី។ សំរាប់ពេលនេះវាហាក់ដូចជាមិនអាចដឹងពីគំរោងទាំងនេះអោយបានច្បាស់ទេ។ ដោយគេត្រូវការពេលវេលាច្រើនណាស់ សម្រាប់គម្រោងអោយលេចចេញជារូបមក។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube