យោងតាមពាក្យចចាមអារាមថ្មីដែលកំពុងលេចចេញនៅថ្ងៃនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនXiaomi កំពុងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាសាកថ្ម ដែលនឹងជួយឱ្យមានការសាកថ្មលឿនជាងមុនសម្រាប់ឧបករណ៍ចល័ត។

ស្មាតហ្វូនរបស់ក្រុមហ៊ុនXiaomi តែងតែត្រូវបានបន្ថែមនូវលក្ខណៈពិសេសថ្មីៗរាល់ពេលដែលជំនាន់ថ្មីរបស់ស្មាតហ្វូនត្រូវបានបង្ហាញម្តងៗ។ បច្ចេកវិទ្យាថ្មគឺជាផ្នែកមួយដែលមហ៊ុន Xiaomi វិនិយោគយ៉ាងខ្លាំងនៅរយៈពេលចុងក្រោយនេះ។ 

កាលពីដើមឆ្នាំនេះ ថ្មប្រភេទOxygen​ Silicon ដែលមានថាមពលថ្មរហូតដល់៥០០០ mAh ត្រូវបានបំពាក់អោយស្មាតហ្វូនXiaomi Mi 11 Pro ។ ថ្មប្រភេទនេះបានផ្តល់នូវការសាកថ្មលឿនរហូតដល់ 67W ។ ម៉្យាងទៀត វាអាចនឹងធ្វើការសាកបានលឿនដល់ទៅ 120 W នាពេលអនាគតផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ល្បឿននៃការសាកលើសពី ១០០ W មិនមែនជាបច្ចេកវិទ្យាថ្មីទេ។ កាលពីមុន គេឃើញមានទូរស័ព្ទម៉ូឌែលMi 10 Extreme Commemorative Edition ត្រូវបានបំពាក់ដោយប្រព័ន្ធសាកថ្មប្រភេទcell 4500 mAh, ដែលវមានអាចសាកថ្មក្នុងល្បឿន១២០W។

និយាយម្យ៉ាងទៀតការអះអាងដែលបានធ្វើឡើងអាចមានន័យថាក្រុមហ៊ុន Xiaomi បានធ្វើឱ្យប្រសើរឡើងនូវលក្ខណៈពិសេសដែលមានស្រាប់ជាជាងបច្ចេកវិទ្យាថ្មីទាំងស្រុង។ នៅពេលអនាគតយើងអាចមើលឃើញពីការកើនឡើងនៃចំនួនស្មាតហ្វូនដែលមានសមត្ថភាពសាកលឿនជាងមុន។ គួរកត់សំគាល់ផងដែរថាក្រុមហ៊ុន Xiaomi មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍នៅឡើយទេហើយក៏មិនបានផ្តល់ព័ត៌មានណាមួយលើប្រធានបទនេះដែរ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports