ថ្ងៃនេះក្រុមហ៊ុនXiaomi នឹងប្រកាសពីសមាជិនថ្មីរបស់ខ្លួនហើយ
ស្មាតហ្វូនស៊រីថ្មី Mi 10S នឹងត្រូវបាន Xiaomi បំពាក់ដោយSensor ១០៨ មេហ្គាភិចស៊ែលសម្រាប់កាមេរ៉ាសំខាន់របស់ខ្លួន(main camera)។

Written by Heaur

03/10/2021

ស្មាតហ្វូនស៊រីថ្មី Mi 10S នឹងត្រូវបាន Xiaomi បំពាក់ដោយSensor ១០៨ មេហ្គាភិចស៊ែលសម្រាប់កាមេរ៉ាសំខាន់របស់ខ្លួន(main camera)។ ខណៈដែលការបំពាក់នេះ មានលក្ខណៈស្រដៀងនឹងMi 10 Ultra  តែស្មាតហ្វូនថ្មីនេះត្រូវបានបញ្ជាក់ថាវាមានភាពខុសគ្នាច្រើនដែរ។

នៅផ្នែកខាងក្រោយនៃទូរស័ព្ទMi 10S គឺមានភ្ជាប់មកជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ។ ប្រព័ន្ធនេះរួមបញ្ចូលទាំងកាមេរ៉ាមេទំហំ ១០៨ មេហ្គាភិចស៊ែល ព្រមទាំងភ្លើងហ្វារ LED ចំនួន ២ (dual LED flash)។ កាមេរ៉ា Periscope នឹងមិនមាននៅលើ Mi 10S ទេ។ ប្រព័ន្ធនេះនឹងត្រូវបានបញ្ចប់ដោយកាមេរ៉ាមុំធំទូលាយ, កាមេរ៉ាម៉ាក្រូនិងឧបករណ៍ចាប់សញ្ញាជម្រៅ(depth sensor)។

ដោយឡែក នៅផ្នែកខាងមុខនៃទូរស័ព្ទ គេមិនអាចមើលឃើញនៅក្នុងរូបថតដែលបានចែករំលែកទេ។ ទោះយ៉ាងណាស្មាតហ្វូននេះត្រូវបានគេរំពឹងថានឹងមានបន្ទះ AMOLED និងស្កេនក្រយៅដៃនៅខាងក្នុងបន្ទះនេះ។ យោងទៅតាមកំណត់ត្រារបស់ TENAA នៃទូរស័ព្ទនេះ វានឹងមានកាមេរ៉ាខាងមុខតែមួយ ដែលស្ថិតនៅខាងលើអេក្រង់របស់ឧបករណ៍។

យោងតាមការរំពឹងទុក Xiaomi Mi 10S នឹងភ្ជាប់មកជាមួយនូវបន្ទះឈីប(processor) ប្រភេទ Qualcomm Snapdragon 870 ។ ថាមពលថ្ម 5000 mAh នឹងផ្តល់ថាមពលដល់ទូរស័ព្ទដែលត្រូវការ។ ថ្មនេះត្រូវបានគេរំពឹងថានឹងមានការគាំទ្រសាក 33W ផងដែរ។

ខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងរង់ចាំ ក្រុមហ៊ុន Xiaomi នឹងបង្ហាញនូវសមាជិកថ្មីនៃស៊េរី Mi 11។ ក្រុមហ៊ុន Xiaomi នឹងបង្ហាញស្មាតហ្វូនស៊េរីថ្មី ដែលមានឈ្មោះថា Mi 10S នៅថ្ងៃទី ១០ ខែមីនាមុខនេះ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …