បន្ទាប់ពីApple បានក្លាយជាក្រុមហ៊ុនដំបូងបំផុតដែលបានដកឆ្នាំងសាកចេញពីប្រអប់ទូរស័ព្ទ។ នេះមានន័យថា រាល់ការលក់ទូរស័ព្ទលើកក្រោយ នឹងលែងមានភ្ជាប់ឆ្នាំងសាកមកទៀតហើយ។ តមកទៀតដល់វេនក្រុមហ៊ុនXiaomi ម្តង ដែលបានប្រកាសថា ទូរស័ព្ទ Mi 11 ជំនានចុងក្រោយនឹងមិនបញ្ចូលឆ្នាំងសាកទៀតនោះទេ។ ដោយក្រុមហ៊ុនបានយល់ឃើញថា អ្នកប្រើប្រាស់ជាច្រើនសុទ្ធតែមានឆ្នាំងសាកចាស់ៗរួចមកហើយ ហើយការធ្វើបែបនេះ គឺជាការចូលរួមកាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថាន ដោយសារតែកាកសំណល់វេចខ្ចប់។

យ៉ាងណាមិញ ក្រុមហ៊ុន Xiaomi បានលើកឡើងថា ខ្លួននឹងរៀបចំសន្និសីទមួយ នៅថ្ងៃទី ២៨ ខែធ្នូ ដើម្បីពិភាក្សាអំពីការសម្រេចចិត្តនេះ។ តែក្រុមហ៊ុនខ្លួនឯងក៏ទទួលស្គាល់ថា ការធ្វើបែបនេះជាជម្រើសនឹងមិនសមហេតុផលសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដោយពួកគេត្រូវធ្វើការចំណាយបន្ថែមសម្រាប់ទិញឆ្នំាងសាកទៀត។
អ្នកប្រើប្រាស់ខ្លះបានធ្វើការរិះគន់ពីការផ្លាស់ប្តូរនេះ ដោយបានលើកឡើងថា ការពារបរិស្ថានគ្រាន់តែជាលេសមួយ ដើម្បីអោយក្រុមហ៊ុនXiaomi កាត់បន្ថយថ្លៃចំណាយទៅលើការវេចខ្ទប់ និងអាចសន្សំប្រាក់បានច្រើនជាងមុនប៉ុណ្ណោះ។ បន្ថែមពី ក្រុមហ៊ុនក៏អាចរក្សាបាននូវកំណើនប្រាក់ចំណេញរបស់ខ្លួន តាមរយៈការលក់ឆ្នាំងសាកទៅកាន់អតិថិជនទំាំងចាស់ ទំាងថ្មី ខណៈដែលពីការលក់ទូរស័ព្ទពីមុនគឺភ្ជាប់មកឆ្នាំងសាកក្នុងប្រអប់តែមួយតែម្តង។
Source: www.engadget.com
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube