ខណៈពេលដែលក្រុមហ៊ុនយក្សបច្ចេកវិទ្យាចង់ឱ្យឧបករណ៍របស់ពួកគេឈានដល់អ្នកប្រើប្រាស់ច្រើន ពួកគេកំពុងបង្កើតបច្ចេកវិទ្យាដែលនឹងការពារសុវត្ថិភាពនិងសុខភាពអ្នកប្រើប្រាស់។ ជាក់ស្តែងផងដែរ Xiaomi ទទួលបានប៉ាតង់ថ្មីមួយដើម្បីជូនដំណឹងអំពីការរញ្ជួយដីដែលអាចកើតមានជាមុនដល់អ្នកប្រើប្រាស់តាមរយៈទូរស័ព្ទ។

ប៉ាតង់ដែលទទួលបានពីរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិចិនឬ CNIPA ដែលមានលេខកម្មវិធី CN113406696A បង្ហាញថាជា“ វិធីសាស្ត្រនិងឧបករណ៍ដែលអាចឱ្យឧបករណ៍ចល័តធ្វើការត្រួតពិនិត្យរញ្ជួយដី” ។ ក្រុមហ៊ុនមានគោលបំណងបង្កើតឧកបរណ៍ឬមុខងារដែលអាចចាប់សញ្ញាការរញ្ជួយដី ដោយមុខងារអាចនឹងត្រូវបំពាក់នៅក្នុងឧបករណ៍ចល័តរបស់ខ្លួន។ ទិន្នន័យដែលទទួលបាននឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលរញ្ជួយដី រួចនឹងត្រូវបានវាយតម្លៃដែលថានៅទីកន្លែងដែលអ្នកប្រើប្រាស់កំពុងឈរជើងមានហានិភ័យពីការរញ្ជួយដីដែរឬទេ។  ការរកឃើញសញ្ញារញ្ជួយដីជាមួយឧបករណ៍ចល័តនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports