កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានបង្ហាញពីផលិលថ្មីមួយរបសស់ខ្លួន ដោយបានប្រកាសពី CyberDog ដែលជាប្រភេទឆ្កែយន្ត។ យោងតាមក្រុមហ៊ុនយក្សចិន នេះគឺជាការសមតិផលថ្មីជាលើកដំបូងរបស់ក្រុមហ៊ុននៅក្នុងវិស័យ មនុស្សយន្ត ហើយទោះបីជាមានការបង្ហាញក៏ដោយផលិតផលនេះគឺជាគំរូដើមហើយបច្ចុប្បន្ននឹងមិនត្រូវបានលក់ជាសាធារណៈទេ។

មនុស្សយន្តនេះត្រូវបានផលិតឡើងដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (MIT) ហើយមានសមត្ថភាពឆ្លងកាត់ឧបសគ្គអាចរត់និងលោតបាន។ វាក៏អាចត្រូវបានគ្រប់គ្រងដោយស្វ័យប្រវត្តិផងដែរ។

ឆ្កែយន្ត CyberDog ត្រូវបានបំពាក់ដោយProcessor Jetson Xavier NX របស់ Nvidia ដែលជាបញ្ញាសិប្បនិម្មិត ៣៨៤ CUDA ៤៨ Tensor Cores ៤៨ ស៊ីភីយូ ARM 6 Carmel និងម៉ាស៊ីនសិក្សាស៊ីជម្រៅ ២ ។ វាក៏មាន SSD ទំហំ ១២៨GB និងអាចដឹករបស់របរបានរហូតដល់ ៣ គីឡូក្រាម។

CyberDog រន្ធប្រភេទUSB Type C ចំនួន ៣ និងរន្ធ HDMI ចំនួន ១។ ម្យ៉ាងCyberDog ​នេះក៏ភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាចំនួន ១១ ដែលផ្តល់នូវការឆ្លើយតបភ្លាមៗអំពីចលនារបស់អ្នក។ លើសពីនេះវាភ្ជាប់មកជាមួយ ultrasonic sensors, cameras, GPS module និងមានមុខងារជាច្រើនទៀត។​ ម៉ាស៊ីនផ្តល់ឱ្យឆ្កែរ៉ូបូតនូវកម្លាំងបង្វិលអតិបរមារហូតដល់ ៣២ Nm / 220 Rpm ។ ដោយសារតែនេះវាអាចឈានដល់ល្បឿនអតិបរមា ៣.២ ម៉ែល/វិនាទី។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports