ក្រុមហ៊ុន Xiaomi ប្រកាសផលិតទូរស័ព្ទ Mi 10i នៅប្រទេសឥណ្ឌា
ក្រុមហ៊ុន Xiaomi បានប្រកាសពីទូរស័ព្ទ Mi 10i ដែលជាទូរស័ព្ទថ្មីមួយនៅក្នុងស៊េរី 10 របស់ខ្លួនដែលត្រូវបានបម្រុងទុកសម្រាប់ទីផ្សារប្រទេសឥណ្ឌា

Written by Dorn Visal

01/06/2021

ក្រុមហ៊ុន Xiaomi បានប្រកាសពីទូរស័ព្ទ Mi 10i ដែលជាទូរស័ព្ទថ្មីមួយនៅក្នុងស៊េរី 10 របស់ខ្លួនដែលត្រូវបានបម្រុងទុកសម្រាប់ទីផ្សារប្រទេសឥណ្ឌា ជាពិសេសនោះគឺផលិតនៅក្នុងប្រទេសនេះស្រាប់តែម្តង។ ត្រកូលទូរស័ព្ទ “ i” របស់ក្រុមហ៊ុន Xiaomi នេះគឺតំណាងឱ្យ ការផ្លាស់ប្តូរថ្មីដែលមានលក្ខណៈជាក់លាក់តាមតំបន់នៃជំនាន់ Mi 10T Lite 5G ដែលវាមានលក្ខណៈដូចគ្នានឹង Redmi Note 9 Pro 5G ដែរ។

ទូរស័ព្ទនេះមានអេក្រង់ទំហំ 6.67-inch និង 120Hz អេក្រង់ LCD 1080p, បន្ទះឈីបប្រភេទ Qualcomm Snapdragon 750G និងមាន RAM រហូតដល់ 8GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB។ ថាមពលថ្មរហូតដល់ 4,820mAh  ដែលអាចសាកថ្មពី 0% រហូតដល់ពេញក្នុងរយៈពេលត្រឹមតែ 58នាទី នៅល្បឿន 33W ។ វាក៏មានរន្ធដោតកាស, ឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃនៅចំហៀង និង IR blaster មួយផងដែរ។

ចំណែកកាមេរ៉ាចំបងរបស់វាប្រើសេនស័រ ISOCELL HM2 ទំហំ 108mp របស់ Samsung ដែលគាំទ្រដោយកាមេរ៉ាទូលាយ 8mp ultrawide, 2mp macro និង depth sensors ហើយមានកាមេរ៉ា Selfie មានទំហំ 16mp។

Mi 10i នឹងត្រូវដាក់លក់នៅថ្ងៃទី ៧ ខែមករាក្នុងប្រទេសឥណ្ឌាដែលលក់ក្នុងតម្លៃ $290 សម្រាប់ម៉ូដែលមួយដែលមាន RAM ទំហំ 6GB និងអង្គផ្ទុកទំហំ 64GB និងតម្លៃ $300 ចំពោះម៉ូឌែលដែលបានបង្កើនអង្គផ្ទុកទ្វេដងរហូតដល់ 128GB ហើយតម្លៃ $330 សម្រាប់ជម្រើសជាមួយ RAM ទំហំ 8GB /128GB។ ដែលការកំណត់តម្លៃនេះវាអាចជាដៃគូប្រជែងជាមួយ OnePlus Nord។

ប្រភព៖ theverge
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …