យោងតាមគេហទំព័រ Canalys បានអោយដឹងថានៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេទី ២ នៅទូទាំងពិភពលោកទាក់ទងនឹងការលក់។ ដូចដែលអ្នកអាចឃើញហើយ Samsung នៅតែជាលេខ ១ ដែលមានចំណែកទីផ្សារ ១៩ ភាគរយ ខណៈដែលក្រុមហ៊ុន Xiaomi ដេញតាមពីក្រោយដោយបានកាន់ទីផ្សាស្មាតហ្វូន១៧ ភាគរយក៏ដោយ។ ចំណែកឯក្រុមហ៊ុនApple ​បានឈរ ទី៣ ដោយមានចំណែកទីផ្សាត្រឹមតែ១៤ភាគរយៈ។

ការនាំចេញរបស់ក្រុមហ៊ុន Xiaomi បានកើនឡើងច្រើនជាង ៣០០ ភាគរយនៅអាមេរិកឡាទីន ១៥០ភាគរយនៅទ្វីបអាហ្វ្រិកនិង ៥០ភាគរយនៅអឺរ៉ុបខាងលិច។ បើនិយាយថាពីតម្លៃទូរស័ព្ទជាមធ្យមក្នុងមួយគ្រឿងមានតំលៃ ៤០ ភាគរយតិចជាង Samsung និងតិចជាង ៧៥% បើប្រៀបធៀបនឹង Apple ទោះបីជាថ្មីៗនេះក្រុមហ៊ុនបានដាក់លក់ឧបករណ៍ដែលមានគុណភាពខ្ពស់ជាងមុនហើយសង្ឃឹមថានឹងចំនួននៃការលក់នឹងមានកើនឡើងជាងនេះនាពេលអនាគត។

Canalys និយាយថាកម្មវត្ថុរបស់ Xiaomi គួរតែបង្កើនការលក់ទូរស័ព្ទកំពូលៗ ដូចជា Mi 11 Ultra ប៉ុន្តែវាអាចនឹងមានបញ្ហាប្រឈមចាប់តាំងពី Oppo និង vivo អនុវត្តគោលដៅដូចគ្នា ហើយមិនដូចក្រុមហ៊ុន Xiaomi ទេពួកគេហាក់ដូចជាមានឆន្ទៈចំណាយច្រើន សម្រាប់ទីផ្សារសាមញ្ញ។ ប្រសិនបើកំណើនរបស់វានៅតែបន្តក្នុងល្បឿនថេរ ក្រុមហ៊ុនXiaomi អាចវ៉ាដាច់ក្រុមហ៊ុន Samsung យ៉ាងខ្លាំង ហើយក្លាយជាអ្នកលក់ស្មាតហ្វូនលេខ ១ នៅលើពិភពលោក។ បច្ចុប្បន្នក្រុមហ៊ុនអេបផលមាន ១៤% ខណៈដែលក្រុមហ៊ុន Oppo និង vivo ម្នាក់ៗមាន ១០ ភាគរយជាមួយនឹងកំណើនដ៏អស្ចារ្យផងដែរ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports