កម្មវិធីរបស់ Xbox app អាចនឹងបញ្ចូលនៅក្នុងទូរទស្សន៍ឆ្លាតវៃនៅឆ្នាំ ២០២១នេះ នេះបើតាមប្រធានXbox, លោកPhil Spencer ដែលបានចែករំលេកកំឡុងពេលសំភាសន៍ជាមួយ The Verge ។ ក្រុមហ៊ុន Microsoft កំពុងធ្វើការលើការនាំយកសេវាកម្ម game streamingរបស់ខ្លួន – xCloud ទៅកាន់ទូរស័ព្ទចល័ត ហើយវាហាក់ដូចជាមានន័យថាក្រុមហ៊ុនមានផែនការអនុវត្តនូវអ្វីដែលស្រដៀងនឹងទូរទស្សន៍ឆ្លាតវៃដែរ។ ខណៈពេលដែលលោកមិនបានចែករំលែកព័ត៌មានលម្អិតស្តីអំពីកម្មវិធីនេះទេ។ ប្រធានក្រុមហ៊ុន Xbox កាលពីខែមុនបានលើកឡើងថាក្រុមហ៊ុនអាចនឹងធ្វើការលើទូរទស្សន៍(TV streaming) សម្រាប់សេវាកម្មហ្គេមរបស់ខ្លួន។

កាលពីខែតុលាកន្លងមកនេះ ក្រុមហ៊ុន Microsoft បានណែនាំអំពីសេវាកម្មផ្សាយតាមអ៊ិនធឺរណែតមួយរបស់ខ្លួន។ នៅពេលនោះ លោក Spencer បានបញ្ជាក់ថា ក្រុមហ៊ុនអាចផលិត hardware ដែលតម្លៃទាបសមរម្យសម្រាប់ Xbox ecosystem ដែលនេះគេអាចយកឧបករណ៍ផ្សេងភ្ជាប់ជាមួយនឹងទូរទស្សន៍ ពេលនោះវានឹងអាចដំណើរការការហ្គេមតាមរយៈ xCloud តែម្តង។

យ៉ាងណាមិញ ក្រុមហ៊ុន Microsoft កំពុងធ្វើការលើការនាំយកនូវសេវាកម្ម xCloud game streamingទៅកាន់ឧបករណ៍ចល័តផងដែរ។ គិតមកដល់ពេលនេះ វាបានដំណើរការរួចទៅហើយនៅលើប្រព័ន្ធប្រតិបត្តិការ Android ជាមួយ Xbox Game Pass Ultimate ដោយបាននាំមកនូវហ្គេមជាង ១០០ ទៅកាន់ឧបករណ៍ចល័តទំាំងនោះ។
Source: www.gedgets.com