ឧបករណ៍ហ្គេម Xbox Series X និង S ត្រូវបានដាក់លក់នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ ជាមួយនឹងការបង្កើនគុណភាពហ្គេមដ៏គួរអោយទាក់ទាញសម្រាប់អ្នកលេងផងដែរ។ ដោយហេ្គមទាំងនោះត្រូវបានធ្វើបច្ចុប្បន្នភាពអោយមានល្បឿនលឿន ក្រាហ្វិកច្បាស់ល្អហើយវាអាចមានដំណើរបានរលូន។

Optimised for Xbox Series X គឺជាឃ្លាមួយដែលបច្ចុប្បន្នកំពុងត្រូវបានប្រើដើម្បីពិពណ៌នាអំពីហ្គេមសម្រាប់ Xbox Series X ជាមួយនឹងការតំឡើងឬកែលម្អconsole ដោយបានបង្កើនកម្រិតច្បាស់ កម្រិតhigher frame ក៏ប៉ុន្តែក៏មិនមែនគ្រប់ហ្គេមទាំងអស់នឹងដំណើរការនៅល្បឿន 120FPS ក្នុងកម្រិត 4K ផងដែរ។
យ៉ាងណាមិញ បើយោងតាមក្រុមហ៊ុន Microsoft គេនឹងបង្កើនគុណភាព៖ High visual fidelity, High, smooth frame rates, Faster loading ដោយសារមុខងារទាំងនេះ ភាគច្រើនអាចធ្វើទៅបានដោយការគាំទ្ររបស់ Xbox Series X ទៅលើ DirectX12 Ultimate ហើយកម្មវិធីទំាងនោះនឹងត្រូវបានរចនាឡើងដើម្បីធ្វើឱ្យក្រាហ្វិចប្រសើរជាងមុននិងមុខងារដំណើរការកាន់តែរឹងមាំ។
ជាការគួរអោយកត់សម្គាល់ថា “Optimised for Xbox Series X” មិនធានានូវhigher frame ratesនោះទេ គ្រាន់តែថាហ្គេមត្រូវបានបង្កើតឡើងដោយមានសមត្ថភាពពេញលេញនៅក្នុងXbox Series Xប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជាប្រភេទហ្គេមដែលត្រូវបានupgradeសម្រាប់ Xbox Series X ៖
- Ori and the Will of the Wisps
- Planet Coaster
- Rogue Company
- Sea of Thieves
- Tetris Effect: Connected
- The Touryst
- Warhammer: Chaosbane Slayer Edition
- Watch Dogs: Legion
- WRC 9 FIA World Rally Championship
- Yakuza: Like A Dragon
- Yes, Your Grace
- The Falconeer
- Fortnite
- Forza Horizon 4
- Gears 5
- Gears Tactics
- Grounded
- King Oddball
- Maneater
- Manifold Garden
- NBA 2K21
- Observer: System Redux
Source: www.kotaku.com