ឧបករណ៍លេងវីដេអូហ្គេម Xbox របស់ក្រុមហ៊ុន Microsoft គឺជាឧបករណ៍លេងហ្គេមដ៏មានឥទ្ធិពលបំផុតមួយ ដែលអាចរកទិញបាននៅពេលនេះ បន្ទាប់ពីក្រុមហ៊ុនដាច់ស្តុកអស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ប្រសិនបើគេកំពុងមានការពិបាកក្នុងការស្វែងរកវា ឥឡូវនេះ អតិថិជនទំាំងអស់អាចរកទិញតាមប្រព័ន្ធអ៊ិនធីណិត តាមរយៈគេហទំព័រTarget the Xbox Series X នេះ។

រាល់ផលិតផលទំាងអស់នឹងត្រូវលក់តាមប្រព័ន្ធអនឡាញ ដោយអតិថិជនទំាងអស់មិនអាចទៅទិញដោយផ្ទាល់នោះឡើយ។ តែគេមានជម្រើសក្នុងការដឹកជញ្ជូនដល់ផ្ទះផងដែរ។ ដូចរាល់ការចេញលក់ឧបករណ៍លេងហ្គេមម្តងៗ គេតែងឃើញមានតម្រូវការរបស់ Xbox Series X និងដៃគូប្រកួតប្រជែងរបស់វាគឺ PlayStation 5 គឺតែងតែមានការកើនឡើងជាបន្តបន្ទាប់។ ម្យ៉ាងមកពីបញ្ហាការផ្គត់ផ្គង់ដែលមានការខ្វៈខាត់ជាខ្លំាង និងជាពិសេសក្នុងកំឡុងពេលវិបត្តិនៃជំងឺរាត្បាតនេះ ចំនួននៃតម្រូវការហក់ឡើង ស្ទឺតែមិនគួរអោយជឿ ដោយមានចំនួួនអ្នកកក់និងកម្មងច្រើនជាពេលធម្មតា។ អ្នកលក់រាយជាច្រើនបានលក់កុងសូលនេះតាមអ៊ិនធរណេតអស់ពីស្តុក។ ការតស៊ូដ៏ធំបំផុតបានព្យាយាមទាយនៅពេល PS5 ឬ Xbox Series X / S restock នឹងកើតឡើងនៅពេលណាហើយមិនមានការបញ្ជាក់ច្បាស់លាស់ថាតើពេលណាពួកគេនឹងបន្តទិញទំនិញនៅក្នុងហាងនោះទេ។

Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube