សម្រាប់អតិថិជនរបស់ Xbox Live Gold នៅលើ Xbox One, Xbox Series X, និង Xbox Series S ឥឡូវនេះមានហ្គេមឥតគិតថ្លៃថ្មីដែលអាចទាញយកលេងបានក្នុងរយៈពេលកំណត់មួយ។ ក្រៅពីហ្គេមជាមួយស្រឡាយ Xbox Live Gold សម្រាប់ខែកុម្ភៈ ឥឡូវនេះអតិថិជនក៏អាចទាញយក និងរីករាយជាមួយហ្គេមពេញនិយមបំផុតមួយនៅឆ្នាំ ២០១០ ដែលបានបង្ហាញខ្លួននៅលើ Xbox 360 បន្ថែមលើ PS3 និង PC ។ ហើយហ្គេមនេះមិនមែនជាហ្គេម Red Dead Redemption, , Fallout New Vegas, Mass Effect 2, Halo Reach, Limbo, BioShock 2, Call of Duty: Black Ops ឬ ហ្គេមដ៏ល្បីនៅឆ្នាំ 2010 នោះទេ ប៉ុន្តែផ្ទុយទៅវិញហ្គេមឥតគិតថ្លៃថ្មីនេះគឺជាហ្គេម Darksiders ដើម។
ចាប់ពីពេលនេះរហូតដល់ដំណាច់ខែនេះអតិថិជន Xbox Live Gold អាចទាញយកកម្មវិធី Darksiders ដោយឥតគិតថ្លៃប៉ុន្តែមានតែនៅអាហ្សង់ទីនទេ។ ប៉ុន្តែទោះបីជាអ្នកមិនរស់នៅក្នុងប្រទេសអាហ្សង់ទីនក៏ដោយអ្នកក៏អាចទាញយកហ្គេមនេះយ៉ាងងាយស្រួលជាមួយគណនីសម្រាប់តំបន់នេះ។
និយាយពីហ្គេម Darksiders នេះវាបានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១០ តាមរយៈ Vigil Games និង THQ ។ រាប់មកដល់ពេលនេះហ្គេម Darksiders មានអាយុ ១១ ឆ្នាំបច្ចុប្បន្នវាមានតម្លៃត្រឹមតែ ២០ ដុល្លារនៅលើ Microsoft Store ។
Darksiders
នៅពេលទាញយកហ្គេមនេះ ដើម្បីបានលេងវាជារៀងរហូត អ្នកតម្រូវអោយរក្សាគណនីតាមតំបន់នេះ និងអាចធ្វើការជាវ Xbox ផ្ទាល់។
ប្រភព៖ comicbook
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia