គុណភាពបង្ហាញក្នុងកម្រិត 720p សម្រាប់ Xbox Game Pass cloud streaming (aka xCloud) គឺសមរម្យបំផុតដំណើរការនៅលើទូរស័ព្ទ ក៏ប៉ុន្តែវាច្បាស់ណាស់ថា កម្រិតភាពច្បាស់បែបនេះ នឹងមិនត្រូវកាត់បន្ថយ ចំពោះសេវាកម្មនៅលើកុំព្យូទ័រ PC និង iPad ។ គេហទ័រ Windows Central និង The Verge បាននិយាយថា ក្រុមហ៊ុន Microsoft កំពុងតែធ្វើតេស្តិ៍ការផ្សាយបន្តផ្ទាល់កម្រិត១០៨០ (1080p streams)។ វាមិនប្រាកដថាតើការរីករាលដាលនៃការធ្វើតេស្តយ៉ាងម៉េច ឬថាតើយើងនឹងអាចឃើញការតំឡើងកំរិតនេះឆាប់ប៉ុណ្ណានោះទេ ប៉ុន្តែនេះអាចជាការជម្រុញដ៏ធំមួយទៅលើគុណភាពសម្រាប់អ្នកលេងអេក្រង់ធំ។

ការលេចធ្លាយដំណាលគ្នានៃកម្មវិធីអាប់ដេតស្ទ្រីមហ្គេម Xbox(Xbox Game Streaming app) សម្រាប់Windows ក៏បង្ហាញពីរបៀបដែលsoftwareនេះ អាចផ្ទុកអ្នកលេងបានច្រើនផងដែរ។ តាមការរាយការណ៍ថា វានឹងផ្តល់នូវការគាំទ្រទៅលើ touch ហើយ gyro ប៉ះនិងហ្គូរ៉ូ (motion) ដែលធ្វើឱ្យវាកាន់តែអាចលេងហ្គេម Xbox ពីចម្ងាយនៅលើថេប្លេត ដូចជាSurface ដែលអ្នកមិនចាំបាច់ត្រូវការមានបន្ទះហ្គេម(gamepad)។
ទាំងការធ្វើតេស្តិ៍ 1080p និងកម្មវិធីថ្មីគឺត្រូវបានចាប់ផ្តើមហើយ ខណៈដែលវាមិនទាន់ច្បាស់ថា ពេលណាអាចបង្ហាញខ្លួននោះទេ។ ក្រុមហ៊ុន Microsoft ត្រូវបានគេរាយការណ៍ថា នឹងបញ្ចេញព្រឹត្តិការណ៍លេងហ្គេម(gaming event) សម្រាប់ខែមីនាមនេះ ប៉ុន្តែមិនមានការធានាណាមួយថាការupgradeនេះ នឹងត្រៀមរួចរាល់ហើយឬនៅ។ ទោះបីជាឃើញក្រុមហ៊ុនMicrosoft កំពុងបោះជំហានទៅមុខក៏ដោយ។ Cloud gaming និងការលេងពីចម្ងាយ អាចដំណើរការល្អបំផុត នៅពេលដែលអ្នកមិនចាំបាច់ព្រួយបារម្ភអំពីគុណភាពស្មាតហ្វូន ឬគុណភាពរូបភាពរបស់អ្នកទេ តែគេអាចធ្វើការសាកល្បង។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube