Xbox អាចនឹងបន្ថែមហ្គេមថ្មីមួយដែលអ្នកគាំទ្រកំពុងស្នើសុំ
នៅក្នុងគណនីTwitter ផ្លូវការរបស់ Xbox Game Pass បាននិយាយបែបលេងសើចថាបន្ថែមហ្គេមថ្មីមួយដែលអ្នកគាំទ្រកំពុងស្នើសុំ ប៉ុន្តែនៅមិនទាន់ច្បាស់ថាវាជាហ្គេមអ្វីនោះទេ

Written by Dorn Visal

11/30/2020

នៅក្នុងគណនីTwitter ផ្លូវការរបស់ Xbox Game Pass បាននិយាយបែបលេងសើចថាបន្ថែមហ្គេមថ្មីមួយដែលអ្នកគាំទ្រកំពុងស្នើសុំ ប៉ុន្តែនៅមិនទាន់ច្បាស់ថាវាជាហ្គេមអ្វីនោះទេ។

កាលពីខែកញ្ញាគណនីនេះបានបង្ហោះអំពីការផ្លាស់ប្តូរអ៊ីម៉ែល ដែលជាការបញ្ជាក់យ៉ាងច្បាស់ថា Doom Eternal នឹងមិនមកដល់ឆាប់ៗនេះទេ ហើយហ្គេម Doom Eternal ក៏បានដាក់បញ្ចូលក្នុង Xbox Game Pass កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំពី ២០២០។ ឥឡូវនេះគណនីដដែលនេះកំពុងតែមានការបន្ថែមដ៏ធំមួយទៀត ប៉ុន្តែ យើងមិនអាចប្រាប់បានថាតើពួកគេកំពុងបន្ថែមហ្គេមអ្វីនោះទេ។

វាពិតជាអាចទៅរួចដែលថាហ្គេម Doom Eternal ជាផ្នែកផ្សេងមួយទៀតដែលក្រុមហ៊ុន Xbox កំពុងធ្វើការបង្កើត។ ហើយចំពោះហ្គេម Control Ultimate Edition គឺជាជំនាន់បន្ទាប់នៃហ្គេមបែបសកម្មភាពដែលគួរអោយទាក់ទាញមួយរបស់ Remedy និងរួមបញ្ចូលទាំងការពង្រីកខ្លួនទាំងពីរផងដែរ។ វានឹងអាចលេងបានដោយឥតគិតថ្លៃសម្រាប់អ្នកលេងដែលបានទិញហ្គេម Ultimate Edition នៅលើ PS4 ឬ Xbox One ។

ប្រភព៖ gamespot
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …