ហ្គេម Worm Rumble ក្នុងពេលជាក់ស្តែងជាមួយអ្នកនឹងអាចលេងរហូតដល់ទៅ 32នាក់ នៅក្នុងរបៀបនៃរៀបក្បួនប្រយុទ្ធ។ វានឹងមាននៅលើ Steam, PlayStation 4 និង PS5 នៅថ្ងៃទី 1 ខែធ្នូហើយអតិថិជនដែលជាវ PlayStation Plus នឹងអាចលេងវាដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី 4 ខែមករា។
ការបើកដំណើរការហ្គេមនៅលើ PS Plus លទ្ធផលគឺទទួលបានជោគជ័យគួរឱ្យកត់សម្គាល់សម្រាប់ប្រភេទហ្គេមដែលអនុញ្ញាអោយមានអ្នកលេងច្រើននាក់រួមគ្នា ពិសេសហ្គេម Worms Rumble, Rocket League និង Fall Guys ។ ដើម្បីចូលរួមលេងហ្គេមទាំងនេះតាមអនឡានដោយឥតគិតថ្លៃអ្នកត្រូវតម្រូវអោយក្លាយជាសមាជិក PS Plus ដែលបញ្ចូលទៅក្នុងបញ្ចីហ្គេមឥតគិតថ្លៃរបស់ Sony ជាមុនសិន។
សមាជិក PS Plus នឹងអាចលេងហ្គេមថ្មីពីរផ្សេងទៀតនៅខែក្រោយនេះគឺហ្គេម Just Cause 4 និង3v3 shooter Rocket Arena ។ ហើយនៅពេលនេះអ្នកមានពេលរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកាដើម្បីដណ្តើមយកការផ្តល់ជូនរបស់ PS4 គឺហ្គេម Hollow Knight: Voidheart Edition និងMiddle-earth: Shadow of War។
ប្រភព៖ engadget
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia