ការសាកថ្មឥតខ្សែអាចធ្វើឱ្យទូរស័ព្ទឆាប់ខូច?
ការសិក្សាបានបង្ហាញថា ការសាកថ្មឥតខ្សែអាចបង្កអន្តរាយដល់អាយុកាលថ្មរបស់ទូរស័ព្ទដៃជាពិសេសប្រសិនបើយើងភ្ជាប់មិនបានត្រឹមត្រូវ។

Written by Heaur

12/29/2020

ការសិក្សាបានបង្ហាញថា ការសាកថ្មឥតខ្សែអាចបង្កអន្តរាយដល់អាយុកាលថ្មរបស់ទូរស័ព្ទដៃជាពិសេស ប្រសិនបើយើងសាកមិនបានត្រឹមត្រូវ។ យោងតាមការវិភាគរបស់American Chemical Society (ACS) បានអោយដឹងថា បច្ចេកវិទ្យាទំាងនោះអាចង្កើនសីតុណ្ហភាពនៅផ្នែកខាងក្នុងឧបករណ៍អោយកាន់តែក្តៅ ដែលនេះអាចផ្តល់ផលប៉ះពាល់ដល់អាគុយលីចូម ដែលអាគុយប្រភេទនេះត្រូវបានគេប្រើច្រើននៅក្នុងស្មាតហ្វូនបច្ចុប្បន្ន។

ការសិក្សារបស់សាកលវិទ្យាល័យ Warwick (អង់គ្លេស) ក៏បានបង្ហាញផងដែរថាការសាកឥតខ្សែអាចធ្វើឱ្យថ្មចុះខ្សោយដោយសារសីតុណ្ហភាពខ្ពស់ ព្រោះវាបង្កើនកំដៅអោយក្តៅក្នុងកំឡុងពេលបញ្ចូលថ្ម ជាពិសេសនៅពេលដែលស្មតហ្វូនមិនស្ថិតនៅទីតាំងដំសាកអោយបានត្រឹមត្រូវ។  លើសពីនេះការស្រាវជ្រាវបានចង្អុលបង្ហាញថា នៅពេលគេប្រើcase ទូរស័ព្ទ ក្នុងកំឡុងពេលសាកថ្ម នោះវានឹងចំណាយពេលកាន់តែយូរក្នុងការសាក និងធ្វើអោយស្មាតហ្វូនកាន់តែឡើងកម្តៅកាន់តែខ្លាំង ដែលនឹងផ្តល់ប៉ះពាល់ដល់អាយុកាលថ្ម។ យ៉ាងណាមិញ អ្នកផលិតបានធានាថាមិនមានការខូចខាតដល់ឧបករណ៍ទេ ដរាបណាឧបករណ៍ដើមត្រូវបានប្រើតាមលក្ខណៈត្រឹមត្រូវ។

ម្យ៉ាំងទៀត ការសាកឥតខ្សែតម្រូវឱ្យឧបករណ៍នេះត្រូវគ្នាជាមួយបច្ចេកវិទ្យា។ ក្នុងករណីសាកទូរស័ព្ទដោយមិនដកcaseចេញពីទូរស័ព្ទ, យើងចាំបាច់ត្រូវពិនិត្យមើលការបញ្ចូលចរន្តអគ្គិសនី រយៈពេលនិងកម្តៅទូរស័ព្ទ ដើម្បីធានាថាវានឹងមិនបង្កហានិភ័យណាមួយដល់ខ្លួនឯង និងអាយុកាលថ្ម។ ហើយយើងគួរតែប្រើប្រាស់ឆ្នាំងសាកឥតខ្សែដែលមានគុណភាពខ្ពស់អោយស្របទៅនឹងប្រភេទស្មាតហ្វូនដែលយើងប្រើប្រាស់ និងជៀសវាងប្រើទូរស័ព្ទកំឡុងពេលសាកថ្មដែលបង្កអោយមានកម្តៅកាន់តែខ្លាំង។ ការថែទាំបែបនេះអាចធ្វើឱ្យថ្មអាចដំណើរការកាន់តែមានប្រសិទ្ធភាពជាងមុខផងដែរ។

Source: www.somagnews.com

CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …