បច្ចេកវិទ្យាសាកថ្មពីចម្ងាយឥតខ្សែជំនាន់ថ្មីរបស់ Motorola នឹងមានសមត្ថភាពបញ្ចូលថាមពលទូរស័ព្ទដល់ទៅ ៤ ក្នុងពេលតែមួយ។ នេះត្រូវបានបង្ហាញក្នុងវីដេអូដែលផលិតដោយក្រុមហ៊ុនកាលពីថ្ងៃពុធទី ៨ តាមរយៈបណ្តាញសង្គមចិន Weibo ។

ដោយផ្អែកលើគំរូសាកឥតខ្សែដែលបានបង្ហាញក្នុងកំឡុងឆ្នាំ ២០២១ នៃពិព័រណ៍អេឡិចត្រូនិក (CES) កាលពីដើមឆ្នាំនេះ លក្ខណៈពិសេសថ្មីនេះក៏មានទំហំធំជាងដំណោះស្រាយមុននិងមានលក្ខណៈផ្លាស់ប្តូរផ្សេងទៀត។ ចំណុចលេចធ្លោមួយគឺសមត្ថភាពក្នុងការសាកឧបករណ៍ដែលមានចំងាយ ៣ ម៉ែត្រពីឆ្នាំងសាក។ បន្ថែមពីលើលទ្ធភាពសាកថ្មទូរស័ព្ទនៅចម្ងាយឆ្ងាយ ម៉ូឌែលថ្មីនេះអាចសាកថ្មអោយឧបករណ៍ ទោះបីជាមានរបរបាំងរវាងឆ្នាំងសាក និងឧបករណ៍នោះក៏ដោយ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports