ទំផុត ក្រុមហ៊ុន Microsoft បានប្រកាសថាពីការចេញផ្សាយWindow ១១​ ដែលតាមគម្រោងនឹងបញ្ចេញនៅថ្ងៃទី ៥ ខែតុលា។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះនឹងអាចអោយអ្នកប្រើធ្វើអាបដេតបានដោយឥតគិតថ្លៃ សម្រាប់កុំព្យូទ័រWindow ១០ ឬHardware ដែលភ្ជាប់មកជាមួយWindows 11 pre-loaded។

ការអាបដេតដោយឥតគិតថ្លៃសម្រាប់Window ១១​នេះ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី ៥ ខែតុលា ប៉ុន្តែវានឹងអាបដេតជាដំណាក់កាល។ ឧបករណ៍ដែលមានអត្ថភាពនឹងត្រូវបានផ្តល់ជូនការធ្វើបច្ចុប្បន្ននេះជាមុន ហើយបន្ទាប់មកWindow ១១ នឹងត្រូវផ្តល់ជូនសម្រាប់ឧបករណ៍ផ្សេងទៀតនៅលើទីផ្សារនៅរវាងប៉ុន្មានសប្តាហ៍ខាងមុខ និងខែបន្ទាប់ពីថ្ងៃទី ៥ ខែតុលា។

ដើម្បីអាចតំឡើងWindow​១១ នេះបាន  ដរាបណាកុំព្យូទ័ររបស់អ្នកមានprocessor​ទំហំ a 64-bit ជាមួយនឹងCore, RAM 4GB, Storage 64GB, ប្រេកង់ ១ និងឈីប TPM 1.2ប្រសិនបើកុំព្យូទ័ររបស់អ្នកមិនអាចតំឡើងWindow១១ទេ Microsoft នៅតែគាំទ្រWindow ១០ រហូតដល់ថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២៥​ហេតុនេះអ្នកនៅតែអាចប្រើប្រាស់Window១០ជាមួយនឹងការអាបដេត21H2 update សម្រាប់Window ១០​នៅចុងឆ្នំានេះផងដែរ ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports