បន្ទាប់ពីចេញកំណែWindow 11 ទីបំផុតក្រុមហ៊ុន Microsoft កំពុងធ្វើឱ្យកម្មវិធីAndroid អាចដំណើរការនៅលើ Windows 11។ ដូចដែលបានសន្យាក្នុងខែមករា ក្រុមហ៊ុនកំពុងដាក់ឱ្យដំណើរការការអាប់ដេត Windows 11 ដ៏សំខាន់ដំបូងរបស់ខ្លួនជាមួយនឹង Amazon Appstore “preview” សម្រាប់អ្នកប្រើប្រាស់អាមេរិក។ ការចេញផ្សាយជាបឋមផ្តល់នូវកម្មវិធីប្រហែល 1,000 រួមទាំងកម្មវិធី Audible និង Kindle ផ្ទាល់របស់ Amazon ក៏ដូចជា Lords Mobile និង Khan Academy Kids ។ យ៉ាងណាមិញ វានូវមិនទាន់អាចធៀបជាមួយ Google Play Store ទេ ប៉ុន្តែការអាប់ដេតថ្មីនេះគួរតែបង្កើតភាពចុះសម្រុងគ្នារវាងកុំព្យូទ័រ និងទូរសព្ទរបស់អ្នក។
ការអាប់ដេតទាំងនេះប្រហែលជាមិនជម្រុញអ្នកឱ្យដំឡើង Windows 11នោះទេ តែវាជាការដែល Microsoft ព្យាយាមបំពេញការសន្យាដែលបានធ្វើឡើងនៅពេលដែលវាបានបង្ហាញកម្មវិធីកាលពីឆ្នាំមុន ហើយពួកគេអាចផ្តល់នូវការលើកទឹកចិត្តមួយដើម្បីឈានទៅមុខ មុនពេលរយៈពេលនៃការអាប់ដេតដោយឥតគិតថ្លៃត្រូវបានបញ្ចប់។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports