Window10 ត្រូវបានធ្វើបច្ចុប្បន្នភាព​ ជាមួយនឹងរូបICON​ខុសពីមុន
ក្រុមហ៊ុនយក្សសូហ្វវែរ Microsoft បានចាប់ផ្តើមបង្កើតការសាកល្បងបង្កើតWindow ១០ ដែលរួមមានការផ្លាស់ប្តូរប្រព័ន្ធរូបតំណាង(system icons)របស់ខ្លួន។​

Written by Heaur

03/25/2021

ក្រុមហ៊ុន Microsoft កំពុងតែបង្កើតនូវរូបតំណាង(icon)ថ្មីអោយកម្មវិធីFile Explorer នៅក្នុងWindows 10របស់ខ្លួន។ ក្រុមហ៊ុនយក្សសូហ្វវែរនេះបានចាប់ផ្តើមបង្កើតការសាកល្បងបង្កើតWindow ១០ ដែលរួមមានការផ្លាស់ប្តូរប្រព័ន្ធរូបតំណាង(system icons)​ដែលអ្នកប្រើប្រាស់អាចនឹងឃើញមាននៅក្នុងFile Explorer, រួមទាំងRecycle Bin, Documents folders, ហើយនឹង disk drivesជាដើម។

ការផ្លាស់ប្តូររូបតំណាងទាំងនេះគឺមានការផ្លាស់ប្តូរតិចតួច នៅក្នុងWindow 10 ប៉ុន្តែរូបតំណាងទំាំងនោះគឺជាផ្នែកនៃការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Microsoft ដើម្បីធ្វើឱ្យទាន់សម័យនូវWindow 10។ ក្រុមហ៊ុន Microsoft បានបង្ហាញរូបតំណាងប្រព័ន្ធថ្មីសម្រាប់វីនដូ ១០ កាលពីដើមខែនេះផងដែរ។

Microsoft ក៏គ្រោងផងដែរនូវ “ការស្តារឡើងវិញនៃWindow” (sweeping visual rejuvenation of Windows) ដែលនឹងត្រូវគេហៅថា “Sun Valley” ។ ក្រុមហ៊ុនត្រូវបានគេរំពឹងថា នឹងរៀបរាប់លម្អិតអំពីផែនការបន្ថែមទៀតអំពីអនាគតរបស់Window នៅក្នុងប៉ុន្មានខែខាងមុខនេះ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ព័ត៌មាន (news event) ។

ការធ្វើបច្ចុប្បន្នភាពរូបតំណាងនឹងមកដល់​ ទន្ទឹមនឹងការកែប្រែបន្តិចនៃគែមរបស់កម្មវិធីFile Explorer ផងដែរ។ ក្រុមហ៊ុន Microsoft កំពុងបន្ថែមនូវលក្ខណៈមួយចំនួនសម្រាប់កម្មវិធី File Explorerហើយវានឹងមានមុខងារតូចមួយដែលអោយអ្នកប្រើអាចត្រឡប់ទៅកម្មវិធីFile Explorerក្នុងទម្រង់ដើមវិញបានផងដែរ(classic File Explorer mode)។ រូបភាពនៃការធ្វើបច្ចុប្បន្នភាពនេះគឺមានលក្ខណៈពិសេសជាងមុន ដោយមានការបំពេញបន្ថែម និងការអាប់ដេតរូបតំណាង ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …