ក្រុមហ៊ុន Microsoft កំពុងធ្វើការសាកល្បងវិធីមួយដើម្បីនាំយកលក្ខណៈពិសេសថ្មីៗ និងការកែលំអរនៅលើ window 10 ក្រៅពីការធ្វើបច្ចុប្បន្នភាព window ទៅតាមការកំណត់ពេលវេលារបស់ខ្លួន។ ជាប្រវត្តិសាស្ត្រនៅពេលដែលក្រុមហ៊ុន Microsoft ចង់នាំយកមុខងារថ្មីឬការកែលំអរទៅកាន់ window 10 ពួកគេតែតែងបន្ថែមនូវមុខងារថ្មីៗ ឬការធ្វើបច្ចុប្បន្នភាពលើមុខងារដែលបានគ្រោងទុក។
ថ្មីៗនេះក្រុមហ៊ុន Microsoft បានធ្វើការចេញផ្សាយពន្យល់អំពីលក្ខណៈពិសេសថ្មីរបស់ Window នឹងផ្តល់នូវការកែលម្អជាច្រើន ព្រមទាំងធ្វើការជួសជុលនូវសម្រាប់ពីមុនផងដែរ។ លក្ខណៈពិសេសរបស់ Window ដែលបានបង្កើតឡើងដោយឯករាជ្យនៃ ប្រព័ន្ធប្រតិបត្តិការ core OS ហើយនឹងមានការធ្វើបច្ចុប្បន្នភាពទៅលើមុខងារមួយចំនួនរួមមាន៖
- Windows 10 Start Menu
- Windows Snipping Tool
- Internet Explorer
- XBOX integration
- Windows Subsystem for Linux
- Notepad
- Paint
- និងលក្ខណៈពិសេសផ្សេងទៀតដែលបានតំឡើងតាមរយៈOptional Features settings
មុខងារថ្មីនេះកំពុងត្រូវបានសាកល្បងជាលើកដំបូងនៅលើជាមួយWindows Insiders នៅក្នុង Beta channel ហើយដើម្បីទទួលបានការអាប់ដេតទាំងនេះអ្នកប្រើប្រាស់ត្រូវដំឡើង Windows 10 20H2 build 19042.662 ។
ប្រភព៖ bleepingcomputer
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia