សម្រាប់ការចេញផ្សាយប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនលើកកន្លងមក, Google បាននិងកំពុងធ្វើការលើបច្ចេកវិទ្យាស្វែងរកតំបន់ជំុវិញ(local discovery technologies)ដែលជាកម្មវិធីអាចទាញយកប្រយោជន៍ពីការស្វែងរកវត្ថុនិងអ្នកប្រើប្រាស់ដែលនៅក្បែរ។ ការចូលរួមចំណែកចុងក្រោយមួយ ដែលក្រុមហ៊ុននឹងបញ្ចេញនូវកម្មវិធីWifiNanScan App នៅលើGoogle Play សម្រាប់អ្នកអភិវឌ្ឍន៍ពិសោធន៍ Wi-Fi Aware។

Wi-Fi Aware ជាទូទៅត្រូវបានគេស្គាល់ផងដែរថា ជាបណ្តាញNeighbor Awareness Networking (NAN) អនុញ្ញាតឱ្យឧបករណ៍ប្រព័ន្ធប្រតិបត្តិការ Android ៨.០+ អាចរកឃើញនិងតភ្ជាប់ដោយផ្ទាល់ទៅឧបករណ៍ដូចគ្នាផ្សេងទៀត ដោយគ្មានការភ្ជាប់គ្នា ដូចជាការភ្ជាប់អ៊ីធឺណិត (active internet connection) ។ APIs ធ្វើការដើម្បីស្វែងរកឧបករណ៍ ដែលនៅក្បែរនិងបង្កើតការភ្ជាប់បណ្តាញដែលអាច “ចែករំលែកទិន្នន័យជាច្រើន” ឬផ្ញើសារខ្លីៗ។

Google និយាយថាបច្ចេកវិទ្យានេះអាចដំណើរការបានក្នុងចម្ងាយឆ្ងាយជាងបណ្តាញប៊្លូធូស។ ករណីប្រើប្រាស់ដែលបច្ចេកវិទ្យានេះ រួមមាន៖
- ផ្ញើឯកសារទៅម៉ាសីុនព្រីនដោយសុវត្ថិភាព ដោយមិនចាំបាច់ចូលទៅបណ្តាញ
- មើលបញ្ជីមុខម្ហូបនិងធ្វើការកក់ទុក ពេលដើរដោយមិនមានភ្ជាប់អ៊ីធឺណិត សូម្បីតែពេលភោជនីយដ្ឋានបិទក៏ដោយ
- ពិនិត្យចូលសាលារៀនដោយស្វ័យប្រវត្ដិនិងកត់ត្រាពេលវេលាបំផុត
- បង្កើនសុវត្ថិភាពសន្តិសុខព្រលានយន្តហោះនិងលំហូរនៃដំណើរការអន្តោប្រវេសន៍ដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ដូចជាប័ណ្ណបើកបរឬលិខិតឆ្លងដែន ដោយមិន តម្រូវឲ្យ អ្នកដំណើរបង្ហាញអត្តសញ្ញាណប័ណ្ណឡើយ។
Source: 9to5google.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube