ចាប់ពីឆ្នាំក្រោយនេះ កម្មវិធីWhatsApp អាចនឹងមិនដំណើរនៅម៉ូឌែលទូរស័ព្ទជំនាន់ចាស់ៗមួយចំនួន។ ប្រសិនបើលោកអ្នកមានទូរស័ព្ទ iPhone ឬទូរស័ព្ទ Android សេ៊រីចាស់ៗ អ្នកនឹងអាចនឹងបាត់បង់សិទ្ធិចូលប្រើប្រាស់កម្មវិធី WhatsApp ឬមុខងារមួយចំនួននៅលើកម្មវិធីផ្ញើសារចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ។

យោងទៅតាមអ្នកបង្កើតកម្មវិធីនេះ បានផ្ញើសារបានបញ្ជាក់ថា រាល់ស្មាតហ្វូនជំនាន់មុនៗ នឹងលែងអាចដំណើរការកម្មវិធីWhatsApp នៅឆ្នាំថ្មីខាងមុខនេះហើយ ប្រសិនបើស្មាតហ្វូនទំាំងនោះមានversion ទាបជាងប្រព័ន្ធប្រតិបត្តិការ iOS 9 សម្រាប់iPhone ឬ ទាបជាងAndroid 4.0.3 សម្រាប់ឧបករណ៍ Android របស់អ្នកប្រើប្រាស់។នោះមានន័យថា អ្នកដែលមានទូរស័ព្ទ iPhone 4 ឬទាបជាងនេះនឹងមិនអាចធ្វើបច្ចុប្បន្នភាពទៅកម្មវិធីចុងក្រោយបានទេ ហើយទូរស័ព្ទ Android ចាស់ៗមួយចំនួនក៏នឹងត្រូវរងផលប៉ះពាល់ផងដែរដូចជា Samsung Galaxy S2 ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ 2011 ។

យ៉ាងណាមិញ អ្នកប្រើប្រាស់ទំាំងអស់អាចធ្វើបច្ចុប្បន្នភាពVersion នៅស្មាតហ្វូនរបស់ខ្លួន អោយខ្ពស់ជាងប្រព័ន្ធប្រតិបត្តិការ iOS 9 ឬប្រព័ន្ធប្រតិបត្តិការ Android 4.0.3 ដើម្បីធ្វើឱ្យប្រាកដថា យើងមិនរងផលប៉ះពាល់ពីកែប្រែរបស់កម្មវិធីWhatsApp។ បើពំុនោះទេ អ្នកប្រើប្រាស់នឹងអាចបាត់បង់សិទ្ធិចូលដំណើរកាកម្មវិធី WhatsApp នៅថ្ងៃទី ១ ខែមករាជាមិនខាន។
Source: www.pcmag.com
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube