ថ្មីៗនេះកម្មវីធីផ្ញើសារទំនាក់ទំនងដ៏ល្បីឈ្មោះ WhatApp បានធ្វើការប្រកាសអំពីមុខងារថ្មីរបស់ខ្លួនដើម្បីអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ និង Storage ជាពិសេសអ្នកដែលប្រើប្រាស់ទូរស័ព្ទដែលមានទំហំផ្ទុកទិន្នន័យតូច។
បច្ចុប្បន្ននេះ WhatApp បានបន្ថែមថាមុខងារ Storage Management ថ្មីនេះគឺកំពុងដាក់អោយប្រើប្រាស់នៅលើទូរស័ព្ទ Android ជាមុនសិនដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ អាចលុប និងគ្រប់គ្រង់ទិន្នន័យដែលមិនចាំបាច់ដើម្បីរក្សា Space អោយទំនេរនៅក្នុងកម្មវិធី ហើយមុខងារនេះអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ Setting/Storage and Data/Manage Storage ។
លើសពីនេះនៅពេលទូរស័ព្ទរបស់អ្នកកំពុងតែពេញ នោះWhatApp និងបង្ហាញប្រាប់តាមរយៈសារផងដែរ ក្រៅពីនេះមុខងារថ្មីនេះ និងអោយអ្នក Previewបន្ថែមនូវអ្វីដែលអ្នកប្រើប្រាស់កំពុងលុបទិន្នន័យអ្វីមួយ ហើយក៏អាច Order File តាមរយៈទំហំបានទៀតផង។
ប្រភព៖ phonearena
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League