បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនសប្តាហ៍ទីបំផុត WhatsApp បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទេរប្រវត្តិសារនិងមាតិកាពីប្រព័ន្ធប្រតិបត្តិការiOS ទៅAndroid។ លក្ខណៈពិសេសនេះត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃនេះក្នុងព្រឹត្តិការណ៍ Unpacked របស់ Samsung ។ ទូរស័ព្ទ Galaxy Z Fold3 និង Z Flip3 នឹងក្លាយជាទូរស័ព្ទទីមួយដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរពីទូរស័ព្ទដំណើរការដោយ iOS ទៅទូរស័ព្ទដែលអាចបត់បាន។

លក្ខណៈពិសេសនេះនឹងត្រូវបានដាក់ឱ្យដំណើរការជាបណ្តើរៗ លើឧបករណ៍ Samsung ដោយមានប្រព័ន្ធប្រតិបត្តិការ Android ១០ ឬខ្ពស់ជាងនេះ មុនពេលឈានដល់ទូរស័ព្ទ Android និងiPhoneដទៃទៀត។ ប៉ុន្តែវាហាក់ដូចជាថា Samsung បានបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ iPhone ឱ្យប្តូរមកប្រើ Samsung វិញ។ WhatsApp មិនទាន់ច្បាស់ទេថា ពេលណាអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នឹងអាចផ្ទេរទិន្នន័យទៅទូរស័ព្ទ iPhone ។

ការផ្លាស់ប្តូរប្រវត្តិសារអាចធ្វើទៅបាននៅពេលដែលឧបករណ៍ iOS និង Android ត្រូវបានតភ្ជាប់តាមរយៈរន្ធ USB-C ឬLightning cable ដោយអ្នកប្រើប្រាស់មិនអាចផ្ទេរឆ្លងកាត់តាមអ៊ីនធឺណិតបានទេ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports