ចាប់ពីម្សិលមិញគោលការណ៍ភាពឯកជន (Private Policy)របស់កម្មវិធីWhatsApp ថ្មីបានចូលជាធរមានហើយ។ យោងទៅតាមគោលការណ៍ថ្មី messengerអាចធ្វើការចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយសេវាកម្មហ្វេសប៊ុកផ្សេងទៀត។ សម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួលយកនូវច្បាប់ថ្មីនេះ messengerនឹងរារាំងមុខងារសំខាន់ៗមិនអោយប្រើប្រាស់។

យោងតាមគោលការណ៍នេះដដែលបានកំណត់ថា អ្នកប្រើប្រាស់ទំាំងឡាយណាដែលមិនបានបញ្ជាក់(Confirm)ពីការយលព្រមជាមួយនឹងគោលការណ៍ថ្មីនេះ រាល់ការតេចេញនិងការផ្ញើសាររបស់អ្នកប្រើប្រាស់នោះនឹងត្រូវបានរារាំងចាប់ពីថ្ងៃទី១៥ ឧសភានេះតទៅ។ ទោះយ៉ាងណាក៏ដោយ ពួកគេនៅតែអាចឆ្លើយសារនិងទទួលការហៅចូលពីអ្នកផ្សេងបានដដែល។ ក៏ប៉ុន្តែបើប្រសិនបើអ្នកប្រើប្រាស់នោះនៅតែមិនបញ្ជាក់ពីយល់ព្រមទៀត នោះសេវាកម្មរបស់WhatsApp នឹងបិទទាំងស្រុងនូវសមត្ថភាពក្នុងការផ្ញើនិងទទួលសារនិងហៅទូរស័ព្ទ ហើយថែមទាំងបិទការជូនដំណឹងផងដែរ។ អ្នកអភិវឌ្ឍន៍កត់សម្គាល់ថាការរឹតបន្តឹងនឹងកើតឡើងជាលំដាប់ក្នុងរយៈពេលជាច្រើនសប្តាហ៍ទៀត។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងបានបង្ហាញការជូនដំណឹងនៅក្នុងWhatsApp ដែលផ្តល់ព័ត៌មានបន្ថែមអំពីការធ្វើបច្ចុប្បន្នភាពដល់ង្នកប្រើប្រាស់” ។  បន្ទាប់ពីទុកពេលអោយគ្រប់គ្នាពិនិត្យ ក្រុមហ៊ុនបន្តរំលឹកអ្នកប្រើប្រាស់ ដែលមិនបានយល់ព្រមជាមួយនឹងគោលការណ៍ថ្មីផងដែរ។

Source: www.gizchina.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports