មុខងារថ្មីបានមកដល់WhatsApp ហើយ
ទីបំផុត WhatsApp បានបញ្ចេញមុខងារ“mute video” ដែលត្រូវបានគេមើលឃើញនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android Beta កាលពីដើមខែកុម្ភៈនេះ។

Written by Heaur

03/03/2021

ទីបំផុត WhatsApp បានបញ្ចេញមុខងារ“mute video” ដែលត្រូវបានគេមើលឃើញនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android Beta កាលពីដើមខែកុម្ភៈនេះ។  ជាមួយនឹងមុខងារថ្មីអ្នកប្រើ WhatsApp នឹងអាចបិទសំលេងវីដេអូ ពេលផ្ញើវីដេអូទៅភាគីម្ខាងទៀត។

មិនថាអ្នកកំពុងថតវីដេអូជាមួយកម្មវិធីកាមេរ៉ារបស់WhatsApp ឬព្យាយាមបង្ហោះវីដេអូពីចេញពីgalleryរបស់អ្នកទេ អ្នកប្រើអាចបិទវីដេអូ ដោយប៉ះលើរូប “mute” នៅជ្រុងខាងឆ្វេងខាងលើនៃអេក្រង់កែវីដេអូ។

រូបថតវីដេអូខ្លះអាចមានគុណភាពសំឡេងខ្សោយឬមានសម្លេងរំខានច្រើនពេក។ កម្មវិធី WhatsApp ជួយអ្នកប្រើប្រាស់ ដោយមិនឱ្យមានសំលេងរំខានទាំងនោះ ចូលទៅកាន់ភាគីម្ខាងទៀត។

WhatsApp បានបញ្ចេញមុខងារ mute video នេះដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android សម្រាប់តែពេលបច្ចុប្បន្នប៉ុណ្ណោះ។ ទោះយ៉ាងណា ខណៈដែលក្រុមហ៊ុនកំពុងតែធ្វើបច្ចុប្បន្នភាព មុខងារថ្មីនេះកំពុងតែឈានដល់អ្នកប្រើប្រាស់ជាបណ្តើរ ៗ។ អ្នកប្រើប្រាស់មួយចំនួនប្រហែលជាមិនអាចប្រើប្រាស់វាបាននៅឡើយទេ។

 អ្នកប្រើប្រាស់ស្មាតហ្វូន Android អាចចាប់ផ្តើមប្រើប្រាស់មុខងារនេះបាន ដោយអាប់ដេតកម្មវិធីទៅ v2.21.3.19 តាមរយៈ Play Store ។ បច្ចុប្បន្នគេមិនទាន់ដឹងថាតើមុខងារនេះនឹងចេញសម្រាប់ iOS នៅពេលណានោះទេ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …