WhatsApp បានផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាមួយនឹងការធ្វើបច្ចុប្បន្នភាពបែតារបស់ខ្លួនទៅលើមុខងារGroup calls។ ថ្មីៗនេះ WhatsApp បានបញ្ចេញនូវការអាប់ដេត 2.21.19.15 ការច្នៃប្រឌិតថ្មីដែលនាំមកនូវការកែលម្អបន្តិចបន្តួច ផ្តល់ឱកាសក្នុងការស្វែងរកយ៉ាងឆាប់រហ័សពីGroup ។ កម្មវិធីផ្ញើសារបន្ទាន់បានណែនាំទម្រង់shortcuts ដើម្បីធ្វើការហៅជាសំឡេងនិងវីដេអូនៅពេលអ្នកបើកអេក្រង់នៅក្នុងផ្ទាំងជាក្រុម។

ទម្រង់shortcutsសម្រាប់ WhatsApp group របស់អ្នកប្រើប្រាស់បច្ចុប្បន្ននេះត្រូវបានក្រុមហ៊ុនបញ្ចូលក្នុងកម្មវិធី។ ប្រសិនបើអ្នកមិនទាន់ឃើញមានមុខងារនេះនៅឡើយទេ មានន័យថាមុខងារនេះមិនទាន់មានសម្រាប់អ្នកនៅឡើយទេ ដោយលោកអ្នកត្រូវរង់ចាំការធ្វើបច្ចុប្បន្នភាពថ្មីជាមុនសិន។ នៅជាប់នឹងប៊ូតុង GIF គឺជាប៊ូតុងដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បិទសំឡេងវីដេអូនិងចែករំលែកវីដេអូក្នុងទម្រង់គ្មានសំឡេង ក៏មានប្រអប់មួយនៅជាប់នឹងប៊ូតុងបិទសំឡេងវីដេអូដែលផ្តល់ព័ត៌មានអំពីទំហំនិងរយៈពេលវីដេអូ។ ដូចដែលបានកត់សម្គាល់ដោយ WABetaInfo រាល់ពេលដែលអ្នកប្រើប្រាស់កែសម្រួលវីដេអូ ទំហំនិងរយៈពេលវីដេអូ វាត្រូវបានធ្វើបច្ចុប្បន្នភាពភ្លាមៗ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports