WhatsApp ដែលជាកម្មសិទ្ធិ​មួយរបស់ហ្វេសប៊ុកទើបតែត្រូវបានអាជ្ញាធរ​គ្រប់គ្រងទិន្នន័យបច្ចេកវិទ្យា របស់​ប្រទេសអៀរឡង់ផាកពិន័យ ២២៥ លានផោនង់ចំពោះការបំពានច្បាប់ការពារទិន្នន័យ។

គណៈកម្មការការពារទិន្នន័យរបស់អៀរឡង់បានចេញការផាកពិន័យនេះ ព្រោះ WhatsApp បរាជ័យក្នុងការផ្តល់ព័ត៌មានការពារទិន្នន័យចាំបាច់ដល់អ្នកប្រើប្រាស់ គ្មាន​តម្លាភាព​ ទាក់ទិននឹងការពារ និង​គ្រប់គ្រងទិន្នន័យឯកជន របស់អ្នក​ប្រើប្រាស់។ នេះគឺជាការផាកពិន័យធំបំផុតដែលមិនធ្លាប់មានដោយអាជ្ញាធរអៀរឡង់ ដាក់ទៅលើក្រុមហ៊ុន​បច្ចេកវិទ្យាក្រោមច្បាប់ការពារទិន្នន័យរបស់សហភាពអឺរ៉ុប។

យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន WhatsApp បានលើកឡើងថា ការផាកពិន័យនេះ មិនសមាមាត្រទៅនឹងសកម្មភាពទាំងស្រុង  ដោយបានចាត់ទុកការពិន័យនេះ ថាធ្ងន់ធ្ងរហួសប្រមាណ និងបាន​បញ្ជាក់ថា គេនឹងធ្វើការប្តឹងឧទ្ធរណ៍។ WhatsApp អះអាងថា ក្រុមហ៊ុនគេ WhatsApp តែងតែផ្តល់សេវាកម្មដែលមានសុវត្ថិភាព ឯកជន និងបានព្យាយាម ការពារទិន្នន័យរបស់អ្នកប្រើប្រាស់ជានិច្ច។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports